បច្ចេកវិទ្យា
Mobile Legends រៀបចំពិធីអបអរសាទរបុណ្យអុំទូកតាមអនឡាញ
កំឡុងពេលនៃថ្ងៃឈប់សម្រាកក្នុងឱកាស អបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ យុវជនជាច្រើនបាននឹងកម្សាន្តអារម្មណ៍តាមរយៈការលេងកីឡា អេឡិចត្រូនិក “Mobile Legends: Bang Bang” នៅផ្ទះជាមួយមិត្តភក្តិ ពីព្រោះតែព្រះរាជ ពិធីបុណ្យអុំទូកមិនត្រូវបានប្រារព្ធក្នុងឆ្នាំនេះដោយសារវិបត្តិកូវីដ-១៩ ពួកយើងក៏អាចចូល រួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកតាមរយៈ Mobile Legend Bang Bang ផងដែរ។

ក៏ដូចឆ្នាំមុនដែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក Mobile Legends: Bang Bang តែងតែរៀបចំព្រឹត្តិការណ៍ដ៏ធំដើម្បីអបអរដល់ព្រះរាជពិធីបុណ្យប្រពៃណីជាតិខ្មែរសម្រាប់អ្នកដែលចូលទៅទស្សនា និងលេងកម្សាន្តជាមួយ Mobile Legends: Bang Bang។
Mobile Legends: Bang Bang បានអញ្ជើញសិល្បករ និងវិចិត្រករឲ្យរចនាទូក ង Mobile Legends ដែលរំលេចខ្លឹមសារ«សហការដើម្បីជ័យជម្នះ»។ ទូក ងនេះគឺជាការផ្សាភ្ជាប់គ្នា រវាងស្មារតីនៃអ្នកប្រណាំងទូកប្រពៃណីជាតិខ្មែរ និងស្មារតីនៃកីឡាអេឡិចត្រូនិក។ វាមានន័យថា កីឡាអេឡិចត្រូនិកនឹងជាមធ្យោបាយថ្មីមួយសម្រាប់ផ្សព្វផ្សាយវប្បធម៌ ប្រពៃណីជាតិខ្មែរ។

ទូកមានកៅអីចំនួន៥ដែលមានអត្តពលិក៥រូបក្នុងការប្រកួតកីឡា Mobile Legends។ វាពិតជាពិសេសដែលទូកនេះត្រូវបានបង្កើតឡើង តាមរចនាបទប្រពៃណី និងមាន សមាសធាតុរបស់ហ្គេមនៅលើទូក។ ទូកនេះពិតជាស្រស់ស្អាត ទាក់ទាញនិងសក្តិសមនឹង ព្រះរាជពិធីបុណ្យអុំទុកឥតខ្ចោះ។
ទោះបីជាមិនមានសកម្មភាពប្រណាំងទូកពិតប្រាកដនៅទន្លេចតុមុខទល់មុខព្រះបរមរាជវាំងឆ្នាំនេះក៏ដោយ ក៏ការប្រកួត Mobile Legends នៅតែបន្តដំណើរការ។ កំឡុងពេលព្រះរាជ ពិធីបុណ្យអុំទូក នឹងមានការប្រកួតកម្សាន្តតាមអនឡាញ ហើយអ្នកឈ្នះពីការប្រកួតនេះ នឹងមានឱកាសចូលរូមក្នុងពិធីបង្ហាញទូក ង របស់ Mobile Legends។

ស្ថិតក្រោមស្ថានភាពកូវីដ ដោយមានការអភិវឌ្ឍន៍សង្គម និងវប្បធម៌មានវិធីជាច្រើន ដែលអាចឲ្យពលរដ្ឋចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក។ Mobile Legends បានចាប់ផ្តើម ជំហានដំបូងដើម្បីដាក់ចូលនៅវប្បធម៌ និងប្រពៃណីទៅក្នុងហ្គេម ហើយផ្តល់ជូនដល់អ្នក លេងអាចចូលរួមនូវសកម្មភាពវប្បធម៌តាមអនឡាញដ៏ល្អដែលមិនធ្លាប់មាន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


