បច្ចេកវិទ្យា
Gmail បន្ថែមមុខងារថ្មី អាចប្រើដូច Telegram និង Messenger ដែរ
Gmail ជាបណ្ដាញអ៊ីនធឺរណិតមួយ ដែលត្រូវបានមនុស្សជាច្រើន សឹងជុំវិញពិភពលោកប្រើប្រាស់ សម្រាប់ទំនាក់ទំនងការងារផ្លូវការ ក៏ដូចជាទុកបង្កើតគណនី ហ្វេសប៊ុក ឬយូធ្យូប ជាដើម។ បើទោះបីបច្ចុប្បន្ន មនុស្សពេញនិយមលេងហ្វេសប៊ុក IG និង TikTok ច្រើនយ៉ាងណាក៏ដោយ ក៏ Gmail នៅតែមានអ្នកប្រើប្រាស់មិនដាច់ ព្រោះជាប្រព័ន្ធទំនាក់ទំនងយ៉ាងសំខាន់ ទាស់ត្រង់ថាវាមិនអាចខលជាសំឡេង ឬខលវីដេអូបាន។

ប៉ុន្តែកាលពីខែធ្នូ ឆ្នាំ២០២១ បញ្ហានេះ លែងជាកង្វល់ទៀតហើយ ព្រោះក្រុមហ៊ុន Google ដែលជាអ្នកគ្រប់គ្រងលើ Gmail បានបន្ថែមមុខងារថ្មីទៅលើកម្មវិធី Gmail ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចខលជាសំឡេង និងខលជាវីដេអូ ដូចទៅនឹង Telegram ឬ Messenger ដែរ ខណៈអ្នកអាចប្រើមុខងារពីរនេះ នៅលើទូរសព្ទដៃក៏បាន ឬនៅលើកុំព្យូទ័រក៏បាន។

ទោះយ៉ាងណា សម្រាប់មុខងារខលតាមទូរសព្ទ អាចដំណើរការបាន ចំពោះតែអ្នកដែលមានគណនី Google Workspace, G Suite ឬ Personal Google ប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយណា គួរប្រើនាបច្ចុប្បន្ននេះ ?
ចុចអាន៖ ងាយៗសម្រាប់អ្នកលក់អនឡាញថ្មីថ្មោង មិនចាំបាច់ចាយប្រាក់ Boost ក៏លក់ដាច់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


