បរិយាកាសបោះពុម្ភផ្សាយតាមអ៊ិនធឺរណែត កាន់តែមានភាពច្របូកច្របល់ឡើងនាពេលឥឡូវនេះ។ មាតិកាភាគច្រើន ល្អខ្លាំង និងមានតម្លៃបែរជាមិនដែលឈានដល់ភ្នែកទស្សនិកជនគោលដៅឡើយ។ មនុស្សជាច្រើនជឿថា ការផ្សព្វផ្សាយមាតិកាលើអ៊ីធើណេតមិនដំណើរការទេ ប្រសិនបើមិនមាន Boost លើហ្វេសប៊ុក ។ ពិតណាស់ ប្រសិនបើបានចំណាយពេលដើម្បីសរសេរប្លក់ដែលស្មេរ បានខិតខំ ស្រាវជ្រាវយ៉ាងល្អ នឹងដែលមានសារពិតៗ អាចអប់រំអ្នកអាន ឬជម្រុញពួកគេឲ្យចាត់វិធានការចំពោះអាជីពនិងជីវិត នោះគ្មានហេតុផលដែលទុកវាមើលតែឯងទេ។
ប្រសិនការប្រើបណ្តាញសង្គមមិនបានផលដូចរំពឹង ឬមិនមានថវិកា Boost យើងអាចនៅតែប្រើឧបករណ៍ទីផ្សារអ៊ីម៉ែលដែលមិនហួសសម័យនៅឡើយ។
អ៊ីមែលដំបូងត្រូវបានគេផ្ញើចេញនៅឆ្នាំ ១៩៧១ ម្ល៉េះដូច្នេះហាក់ជារឿងចំលែកដែល KPT plus ទូន្មានគ្នាយើងថា ធ្វើទីផ្សារតាមការផ្ញើម៉េល នៅតែជាផ្នែកសំខាន់មួយ នៅក្នុងទីផ្សារឌីជីថល។ ឆ្នាំ២០២០។
ទោះបីយ៉ាងណា នៅអាមេរិកក្តី អ៊ីម៉ែលនៅតែជាបណ្តាញទីផ្សារដ៏មានប្រសិទ្ធភាពបំផុតបើនិយាយពី ROI ។ ការប្រើប្រាស់អ៊ីម៉ែលនៅតែបន្តកើនឡើងប្រមាណ ៤% ពីមួយឆ្នាំទៅមួយឆ្នាំហើយមិនមានសញ្ញានៃការថយចុះណាមួយនៅពេលអនាគតឆាប់ៗនេះទេ។
១ កម្មវិធីទីផ្សាអ៊ីម៉ែល HubSpot
HubSpot ដែលជាក្រុមហ៊ុនល្បីខាង CRM និងទីផ្សារផ្នែកទន់ ថ្មីៗនេះបានបង្កើតផលិតផលទីផ្សារអ៊ីម៉ែល HubSpot ដ៏មានភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់ទៅចែកចាយព័ត៌មានច្រើនហើយរហ័ស ឥតគិតថ្លៃក៏ដូចជាឧបករណ៍ទីផ្សារពេញនិយមរាប់រយផ្សេងទៀតដែរ។ ឧបករណ៍នេះភ្ជាប់មកជាមួយផែនការផ្ញើរហូតដល់ ២០០០ អ៊ីមែលក្នុងមួយខែៗ ក្នុងបញ្ជីទំនាក់ទំនងបានភ្លាមៗ។
២ កម្មវិធី MailChimp
MailChimp តំណាងឲ្យក្រុមហ៊ុនចែកចាយព័ត៌មានកម្រិតយក្សមួយនៅក្នុងចន្លោះទីផ្សារអ៊ីម៉ែលដែលមានជាង ២៥០ ពាន់លានសារត្រូវបានគេផ្ញើចេញកាលពីឆ្នាំ២០១៩។ ប្រើប្រាស់ MailChimp គឺអាចប្រើវេទិកាតម្លៃថោក ឬគម្រោង“ ឥតគិតថ្លៃជារៀងរហូត”ដ៏ល្អឥតខ្ចោះសម្រាប់អ្នកទីផ្សារឌីអីថលដែលចង់ផ្ញើម៉េលបានលឿមនទាន់ចិត្ត ដ៏អស្ចារ្យមួយ
៣ កម្មវិធី Marketo
វេទិកាអ៊ីម៉ែលមួយនេះវិញសក្តសមនឹងអ្នកទីផ្សារឌីជីថលណា ដែលត្រៀមខ្លួនដើម្បីទទួលយកកម្រិតខ្ពស់បន្ថែមទៀតក្នុងការកសាងបណ្តាញ ផ្តល់ព័ត៌មានចេញក្រៅលឿន។ Marketo អាចជាដំណោះស្រាយដ៏ធំនៃអាជីវកម្ម សម្រាប់ឃ្លាំងទីផ្សារដែលសង្កត់ធ្ងន់លើស្វ័យប្រវត្តិកម្មក្នុងការផ្សព្វផ្សាយលើអនឡាញ។
៤ កម្មវិធី GetResponse
វេទិកាទីផ្សារអ៊ីម៉ែល GetResponse សង្កត់ធ្ងន់លើនិន្នាការកើនឡើងនៃស្វ័យប្រវត្តិកម្ម ដោយអាចវិភាគដឹង អំពីនិន្នាការនិងអាកប្បកិរិយាជាក់លាក់ពីបញ្ជីរបស់ទស្សនិកជន ដើម្បីបង្កឲ្យមានវិធីសាស្ត្រជាក់លាក់បំពេញមុខងារស្វ័យប្រវត្តិភ្លាមៗ។ នេះជាលទ្ធផលចុងក្រោយនៃToolsទីផ្សារអ៊ីម៉ែលដ៏ឆ្លាតវៃជាងមុន
ប្រែសម្រួល ៖សុភា
ប្រភព StopStuck
ចុចអាន៖ទំនើបណាស់! មិនចេះភាសាបរទេសក៏លែងជាបញ្ហា ប្រសិនបើមានរបស់នេះ
ចុចអាន៖មហាសេដ្ឋីបច្ចេកវិទ្យាទាំងនេះបានផ្លាស់ប្ដូរអនាគតរបស់មនុស្សជាតិ