Connect with us

ព័ត៌មានជាតិ

កម្ពុជាស្នើ​ IFC ​ជួយគាំទ្របន្ថែមដល់​ វិស័យឌីជីថល និង សេដ្ឋកិច្ចបៃតង ព្រមទាំងវិស័យសហគ្រាស​ធុនតូច និងមធ្យម

បានផុស

នៅ

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើដល់​  ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)​ ជួយគាំទ្រដល់គាំទ្របន្ថែមដល់វិស័យថ្មី (Emerging Sectors)ដូចជា៖ វិស័យឌីជីថល និង សេដ្ឋកិច្ចបៃតង ព្រមទាំងវិស័យសហគ្រាសធុនតូច និងមធ្យម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យថ្មីៗទាំងឱ្យកាន់តែមានការរីកចំរើនដែលជាជន្ទល់សេដ្ឋកិច្ចថ្មីទៀតរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំរបស់លោកឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្នធ្វើឡើងក្នុងជំនួប​ជាមួយ លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ប្រចាំ​កម្ពុជានៅព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួង​ ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងារ របស់ខ្លួននៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។

លោក ឧបនាយករដ្ឋមន្ត្រី បានកោតសសើរចំពោះ លោក អាសាដ យ៉ាកុប ដែលបានបំពេញការងារក្នុងអាណត្តិរយៈពេល ៥ ឆ្នាំកន្លងមក និងបានកសាងស្នាដៃ និងសមិទ្ធផលជាច្រើន ដល់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា, ពិសេសការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

លោកបាន​វាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលបានគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ចាប់តាំងពីឆ្នាំ ២០០០ មក, ក្នុងវិស័យហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិ-ពាណិជ្ជកម្ម និងវិស័យអប់រំ, ដែលជាលទ្ធផល បានជួយបង្កើតឱកាសការងារថ្មី, បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា គួរឱ្យកត់សម្គាល់ ។

លោក អាសាដ យ៉ាកុប ក៏វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការស្អិតល្មួត រវាង IFC និងរាជរដ្ឋាភិបាល ក៏ដូចជា វិស័យឯកជននានា នាពេលកន្លងទៅ ដែលបានធ្វើឱ្យអាណត្តិកិច្ចរបស់លោក បញ្ចប់ដោយជោគជ័យ ប្រកបដោយផ្លែផ្កាជាច្រើន ។

លោក អាសាដ យ៉ាកុបបានថ្លែងថា៖« ទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និង IFC ក្នុងកិច្ចសហប្រតិបត្តិការលើកកម្ពស់ជីវភាពរបស់ប្រជាជន, ជាពិសេស លើវិស័យហិរញ្ញវត្ថុ ។ ជារួម, IFC បានជួយបង្កើនប្រភពហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) រហូតដល់ ៩៩% ក្នុងចំណោមវិស័យឯកជនសរុបទូទាំងប្រទេស និងបានផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់រាជរដ្ឋាភិបាល ក្នុងការបង្កើតឱ្យមានច្បាប់ National Payment System និងការរៀបចំច្បាប់ និង បទប្បញ្ញត្តិ ក្នុងការចែករំលែកព័ត៌មានឥណទាន (Credit-Information Sharing) ដូចជា ការបង្កើតឱ្យ មាន Private Credit Bureau ចាប់ពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន» ។

បន្ថែមលើនេះ, លោកថា​ ក្រោមក្រប ខណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP), IFC ក៏បានពង្រឹងសមត្ថភាពមន្ត្រី (Capacity Building) តាមរយៈការចូលរួមទស្សនកិច្ចសិក្សា, សិក្សាវគ្គបណ្តុះបណ្តាលនានា និងការផ្តល់សេវាទីប្រឹក្សា ដែលគាំទ្រ ដល់ការរៀបចំអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា៖«​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ច- សហប្រតិបត្តិការជិតស្និទ្ធជាមួយ IFC ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អ ឱ្យកាន់តែរឹងមាំ បន្ថែមទៀត»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម