Connect with us

បច្ចេកវិទ្យា

ជំនាញទីផ្សារឌីជីថល ៥ ប្រភេទ អ្នកទីផ្សារត្រូវតែរៀនដាច់ខាត

បានផុស

នៅ

ការអភិវឌ្ឍន៍បច្ចេកវិទ្យា និងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស​ តម្រូវឲ្យសហគ្រិន និងអ្នកទីផ្សាររៀន ទីផ្សារឌីជីថល ។ មិនត្រឹមតែការលក់តាមអ៊ីនធឺណិតប៉ុណ្ណោះទេ ទីផ្សារឌីជីថល ​គឺ​ជា​អាជីព​ដែល​រួម​បញ្ចូល​គ្នា​នូវ​ទីផ្សារ SEO ការរចនាគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម ការសរសេរចម្លង និងច្រើនទៀត។ វាមិនងាយស្រួលទេ ប៉ុន្តែប្រសិនបើអ្នកអាចរៀនបានទាំងអស់ ពិតណាស់អ្នកមានតម្លៃជាងដៃគូប្រកួតប្រជែងរបស់អ្នក។ ជាជំហានដំបូង មានជំនាញទីផ្សារឌីជីថលទាំងប្រាំខាងក្រោម ដែលធ្វើឲ្យអ្នកភ្លឺស្វាងជាងមុន ក្នុងនាមជាអ្នកទីផ្សារ។

១ ការ​វិភាគ​ទិន្នន័យ

ការ​វិភាគ​ទិន្នន័យ​ ផ្ដោត​លើ​ដំណើរការ​ទិន្នន័យ​ពី​ការ​ប្រមូល ដំណើរការ​ព័ត៌មាន​ផ្សេងៗ​ពី​អន្តរកម្ម​តាម​អ៊ីនធឺណិត​ផ្សេងៗ​ជាមួយ​ទីផ្សារ​គោលដៅ និង​ដំណើរការ​ទិន្នន័យ​តាម​តម្រូវការ​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​រំពឹង​ទុក។ អន្តរកម្ម​លើ​អ៊ីនធឺណិត​នេះ​ អាច​ស្ថិត​ក្នុង​ទម្រង់​នៃ​ខ្លឹមសារ​ ដែល​ទីផ្សារ​គោលដៅ​ឆ្លើយតប ប្រតិបត្តិការ​លើ​អ៊ីនធឺណិត ការ​ស្វែងរក​បទ និង​ប្រភព​ពាក់ព័ន្ធ​ផ្សេងទៀត។ ជាមួយ​នឹង​អន្តរកម្ម​នេះ អ្នក​អាច​ប្រមូល​ទិន្នន័យ សម្អាត​ទិន្នន័យ​ដែល​មិន​ចាំបាច់ វិភាគ​វា និង​ជួយ​ធ្វើការ​សម្រេចចិត្ត​ទីផ្សារ​ប្រកបដោយ​ប្រសិទ្ធភាព។

២ SEO SEO (Search Engine Optimization)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គឺជា​ជំនាញ​នៃ​ការ​បង្កើត​ចំណាត់ថ្នាក់​គេហទំព័រ​របស់ក្រុមហ៊ុន ​នៅលើ​ទំព័រ​ដំបូង​នៃ​ម៉ាស៊ីន​ស្វែងរក។ ដើម្បីឲ្យ​​អតិថិជន​សក្ដានុពល​ កាន់តែចាប់អារម្មណ៍ក្នុងការចុចលើវា នៅពេល​ដែលពួកគេកំពុង​ស្វែងរក​ផលិតផល ឬ​សេវាកម្មរបស់ក្រុមហ៊ុនដែលអ្នកធ្វើការឲ្យ។ ប្រសិនបើគេហទំព័ររបស់​ក្រុមហ៊ុនស្ថិតនៅលើទំព័រដំបូង ក្នុងលទ្ធផលស្វែងរក នោះវាបង្ហាញថា​ការមើលឃើញរបស់វា ទៅកាន់​អតិជន​ កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។ នេះ​សបង្ហាញ​ថា ​អតិថិជន​សក្ដានុពល​អាច​រុករក​ផលិតផល ឬ​សេវាកម្ម​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​របស់​អ្នក​ កាន់​តែ​ងាយ​ស្រួល។ ជា​ការ​ពិត​ណាស់ នេះ​អាច​បង្កើន​ចំនួន​នៃ​ការ​លក់ និង​ចរាចរណ៍​គេហទំព័រ​របស់​ក្រុមហ៊ុនទ្វេគុណ។

៣ ការ​បង្កើត​មាតិកា

អ្នក​អាច​បង្កើត​មាតិកាឌីជីថល​ផ្សេងៗ​តាមរយៈ​ប្លក់, Twitter, TikTok, Instagram, Facebook និង​ផ្សេងៗ​ទៀត។ គំនិត​វីដេអូ ពាក្យ​ទាក់ទាញ និងការនិទានរឿង គឺ​ជា​ជំនាញ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។ ភាពដើម និងភាពសម្បូរបែប គឺជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​ជំនាញនេះ។ វាមិនមែនជារឿង​ចម្លែក​ទេ ​សម្រាប់អ្នកនិយមលេងអ៊ីនធឺណិត ដែល​ទន្ទឹង​រង់ចាំ​មាតិកា​ដ៏​គួរឲ្យ​រំភើប ដែលអ្នកបង្កើត។ ពីនេះ អ្នកអាចបញ្ចូលផលិតផល និងសេវាកម្ម​របស់​ក្រុមហ៊ុន​អ្នកបានថែមទៀតផង។

៤ CRM(ការគ្រប់គ្រង​ទំនាក់ទំនង​អតិថិជន)

ការតាមដានបទពិសោធន៍របស់អ្នកប្រើប្រាស់ អាចជួយក្រុមហ៊ុនឲ្យយល់ពីតម្រូវការ ដែលផ្លាស់ប្តូរកាន់តែខ្លាំងឡើងរបស់ពួកគេ។ អ្នកទីផ្សារឌីជីថល ប្រាកដជាត្រូវអភិវឌ្ឍជំនាញ CRM ដើម្បីបង្កើនប្រសិទ្ធភាព បទពិសោធន៍​របស់អតិថិជន។ វានឹងកាន់តែល្អ ប្រសិនបើអ្នក​អាចភ្ជាប់អ្នកប្រើប្រាស់​ជាមួយ​នឹង​កម្រិតអារម្មណ៍ កាន់តែច្រើនទៅកាន់ក្រុមហ៊ុន។ ប្រសិនបើរឿងនេះកើតឡើង កម្រិតនៃភាពស្មោះត្រង់របស់អ្នកប្រើប្រាស់ចំពោះផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុននឹងកាន់តែខ្ពស់។

៥ ប្រព័ន្ធផ្សព្វផ្សាយសង្គម

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​គឺ​ជា​កន្លែង​ដែល​ក្រុមហ៊ុន និង​ទីផ្សារ​គោលដៅ​ធ្វើ​អន្តរកម្ម។ ការពិតនេះ ​អនុញ្ញាតឲ្យ​អ្នកទីផ្សារឌីជីថលជីកជ្រៅទៅក្នុងប្រព័ន្ធផ្សព្វផ្សាយ​សង្គម​ សម្រាប់​ជា​ប្រយោជន៍​របស់ក្រុមហ៊ុន​ក្នុង​ការ​បញ្ជូនសារ​ដែល​ពាក់ព័ន្ធ​ទៅ​កាន់ទីផ្សារគោលដៅ។ មិនត្រឹមតែការបង្ហោះ​ខ្លឹមសារ​នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះទេ អ្នកទីផ្សារឌីជីថលក៏ត្រូវតែរក្សាគុណភាព​មាតិកា ភាពពាក់ព័ន្ធ នៃមាតិកា និង​អន្តរកម្ម​រវាងក្រុមហ៊ុន និងទីផ្សារគោលដៅផងដែរ។ អ្នកទីផ្សារគ្រប់រូប ត្រូវតែបង្កើត​យុទ្ធសាស្ត្រ​ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយ ស្របតាមវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានប្រើ។ នេះគឺជាអ្វីដែលធ្វើឲ្យអ្នកទីផ្សារត្រូវតែមានភាពច្នៃប្រឌិត និងមានឆន្ទៈក្នុងការសាកល្បងមុខងារថ្មីៗ ដែលជារឿយៗត្រូវបានផ្តល់ដោយវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនីមួយៗ។

ជារួម ទីផ្សារ​ឌីជីថល​ គឺ​ជា​ឧស្សាហកម្ម​ដ៏​លំបាក រីករាយ និង​ច្នៃប្រឌិត។ មិនថា​អ្នកនឹងផ្តោត​លើការ​បង្កើត​មាតិកា ឬ​រៀន​ជំនាញ​ទីផ្សារ​ឌីជីថល​ទាំងអស់​នោះ​ទេ ឧស្សាហកម្ម​នេះ ​គឺគួរឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ ហើយតែងតែត្រូវការដោយក្រុមហ៊ុននានា។ ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​គំនិត​ច្នៃប្រឌិត និងចូលចិត្តបញ្ហាប្រឈម វាមិនពិបាកទេ ក្នុងការសាកល្បង​អាជីព​អ្នក​ទីផ្សារ​ឌីជីថល​នា​ពេល​អនាគត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ជំនាញ​ទីផ្សារ​ឌីជីថល៖ ធ្វើ​ទីផ្សារ​តាម​ការ​ផ្ញើម៉ែល​មិនដែលហួសសម័យទេ

ចុចអាន៖ហេតុផល ៥ យ៉ាង​ដែល​យើង​គ្រប់គ្នា​គួរ​មាន ប្លក់​ផ្ទាល់ខ្លួន​លើ​អ៊ីនធឺណិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម