សន្តិសុខសង្គម
យុវជនលើកឡើងអំពីការត្រៀមខ្លួនចាប់យក ទីផ្សារឌីជីថល
នាពេលបច្ចុប្បន្ននេះ ពិភពលោកបាននិងកំពុងមានការផ្លាស់ប្តូរទៅកាន់សម័យកាលឌីជីថល ដោយប្រតិបត្តិការការងារ មួយចំនួនធំត្រូវបានផ្តោតទៅលើបច្ចេកវិទ្យា។ ដូច្នេះថា តើយុវជន សិស្សនិស្សិត គួរត្រៀមលក្ខណៈបែបណា ដើម្បីចាប់ យកឱកាសការងារក្នុងសម័យកាលទីផ្សារឌីជីថល ឬឧស្សាហកម្ម ៤.០?

កញ្ញា ម៉េង កាត់ថា ជា CFO (chief financial officer) នៅក្រុមហ៊ុនមួយ បានឱ្យដឹងថា ដើម្បីចាប់យកឱកាស ការងារនៅបរិបទឌីជីថល ត្រូវមានដំណាក់កាល និងធ្វើទៅតាមជំហាននីមួយៗ។ ជាដំបូង ត្រូវកំណត់គោលដៅថា យើង ចង់បានអ្វី នោះវាងាយស្រួក្នុងត្រៀមខ្លួន ក៏ដូចជារៀនអ្វីដែលចាំបាច់ដើម្បីឈានទៅចាប់យកវាបាន។
កញ្ញា កាត់ថា បានបន្ថែមទៀតថា ក្រៅពីចំណេះដឹងផ្នែកបច្ចេកវិទ្យហើយនោះ ក៏ត្រូវចេះភាសាផងដែរ។ ជាពិសេស ភាសាអង់គ្លេស ឬភាសាដែលចាំបាច់ផ្សេងទៀត ក្នុងអាជីពដែលយើងចង់ធ្វើនោះ។
ដូចគ្នានេះដែរ លោក ហ៊ានពៅ ខុនថាវង្ស ជាយុវជនមួយរូប រស់នៅរាជធានីភ្នំពេញ បានយល់ឃើញដែរថា នៅក្នុង សម័យឧស្សាហរណ៍កម្ម ៤.0 នេះ ស្ទើរតែគ្រប់អាជីវកម្មបានងាកមកធ្វើទីផ្សារតាមបែបឌីជីថល ដើម្បីផ្សព្វផ្សាយបន្ថែម អំពីផលិតផលរបស់ខ្លួន ទៅដល់អតិថិជនឱ្យកាន់តែលឿន ចំគោលដៅ និងមានប្រសិទ្ធភាពជាងមុន។ លោកបានបន្តថា សម្រាប់អាជីវកម្មណាដែលគ្មានការធ្វើទីផ្សារឌីជីថល ឬឧបករណ៍ជំនួយផ្នែកបច្ចកវិទ្យានោះទេ រកស៊ីមិនទាន់គេទេ ឬមិន អាចផ្សព្វផ្សាយផលិតផលទៅដល់អ្នកមានតម្រូវការបានលឿននោះដែរ។
លោក ខុនថាវង្ស បានបន្តទៀតថា សម្រាប់យុវជនត្រូវត្រៀមជំនាញមួយចំនួនផ្សេងទៀតរួមមាន៖ Public speaking, Content creating, Networking និងចំណោះដឹងដែលពាក់ព័ន្ធទៅនឹង ជំនាញបច្ចេកទេស។
ចំណែកលោក សំ កុសល មានតួនាទីជា interior designer នៅក្រុមហ៊ុនឯកជនមួយកន្លែងយល់ឃើញដូច្នេះ « ពាក្យថាត្រៀមខ្លួន ដើម្បីចាប់យកទីផ្សារឌីជីថល គឺពិតជាមានន័យធំទូលាយណាស់»។ លោកបន្តថា សំខាន់ត្រូវតែ ស្គាល់ខ្លួនឯងជាមុនសិន ពោលគឺត្រូវសិក្សាអំពីចំណុចខ្លាំង និងគោលដៅដែលយើងចង់ទៅនៅក្នុងសម័យកាល ឧស្សាហកម្ម ៤.០ នេះ។
លោក សំ កុសល បានលើកឧទាហរណ៍មួយថា ដើម្បីក្លាយជា Digital marketing ឬហៅថាអ្នកធ្វើទីផ្សារឌីជីថល ត្រូវចេះក្រាបហ្វិកឌីសាញ (Graphic Design) ការបង្កើតមាតិកាឱ្យទាក់ទាញ និងការរៀបចំកន្លែងផ្សព្វផ្សាយរូមមាន៖ ប្រព័ន្ធ social media និងវេបសាយ ជាដើម។
យោងតាម «ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» បានបង្ហាញថានៅ រយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ ប្រព័ន្ធ ICT (Information and communication technology) នៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបង្ហាញអំពីសក្តានុពលនៃវិស័យឌីជីថលក្នុងការប្រែក្លាយជាប្រភព កំណើនថ្មី។ ការប្រើប្រាស់សេវា ក៏ដូចជាអ៊ីនធឺណិត តាមទូរស័ព្ទចល័តបាន និងកំពុងបន្តកើនឡើងជាលំដាប់។
ទោះជាយ៉ាងនេះក្តី វិសាលភាពគ្របដណ្តប់ និងការប្រើប្រាស់ភាគច្រើនប្រមូលផ្តុំនៅតាមទីក្រុង និងទីប្រជុំជនធំៗ ហើយ គុណភាពសេវាកំពុងក្លាយជាបញ្ហាប្រឈម ដោយសារកំណើននៃការប្រើប្រាស់ជាគំហុក ក្នុងបរិការណ៍នៃការរាតត្បាត ជំងឺកូវីដ-១៩ និង ការប្រកួតប្រជែងយ៉ាងខ្លាំងក្លា។ ការអភិវឌ្ឍ និងការចាប់យកឌីជីថល ក៏ដូចជាការធ្វើឌីជីថលូបនីយកម្ម (សំដៅទៅលើការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថលចូលទៅក្នុងដំណើរការប្រចាំថ្ងៃនៃស្ថាប័នរដ្ឋ និងឯកជន) និងការ ធ្វើបរិវត្តកម្មឌីជីថលសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ស្ថិតនៅដំណាក់កាលចាប់ផ្ដើមនៅឡើយ ។ ក្នុងបរិបទនេះ ឧបសគ្គ មួយចំនួនទាំងកត្តាជំរុញ និងកត្តាចាប់យកបច្ចេកវិទ្យាក្នុងចំណោមតួអង្គសំខាន់ៗបាន និងកំពុង រាំងស្ទះដល់ដំណើរឆ្ពោះ ទៅមុខនៃការត្រៀមខ្លួនឌីជីថលរបស់កម្ពុជា៕
អត្ថបទ៖ ផល ធារិត

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


