ព័ត៌មានជាតិ
អ្នកជំនាញ នឹងបង្ហាញពីការធ្វើទីផ្សារ បែបឌីជីថលសម្រាប់សហគ្រាស នៅកម្ពុជា
គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នឹងបណ្ដុះបណ្តាល អំពីការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាស នៅកម្ពុជា ដើម្បីជួយពង្រឹងសមត្ថភាព និងជំនាញធ្វើទីផ្សារឌីជីថល ទៅកាន់បណ្ដាលម្ចាស់អាជីវកម្ម ឬសហគ្រាសធុនតូច និងមធ្យម។

បើតាមគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តិទៅរយៈពេល ៧សប្តាហ៍ ចាប់ពីដើមខែ តុលា ដល់ខែវិច្ឆិកា ចូលរួមដោយឥតគិតថ្លៃ។
លោក យីម សំណាង អ្នកជំនាញទីផ្សារ មានបទពិសោធន៍ជាង ១០ ឆ្នាំ លើការបង្កើតមាតិកា នឹងធ្វើជាអ្នកបណ្តុះ បណ្តាល ផ្នែកទីផ្សារ និងសេវាកម្មប្រឹក្សាយោបល់ ដើម្បីជួយឱ្យអាជីវកម្មរីកចម្រើន និងកាន់តែរីកចម្រើន នៅក្នុង វិស័យនេះ។
គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានគូសបញ្ជាក់ថា សិក្ខាកាមចូលរួមនឹងទទួលបាននូវចំណេះដឹង ទាក់ទងនឹងប្រធានបទចំនួន ៦ រួមមាន៖ ការណែនាំអំពីវិធីលក់៖ ស្វែងរកទីផ្សារ និងគោលបំណងនៃការលក់។ ការយល់ដឹងអំពីជំនាញ និងប្រព័ន្ធ៖ ឧបករណ៍ដែលត្រូវការដើម្បីធ្វើទីផ្សារអនឡាញ។ ការធ្វើទីផ្សារមាតិកា៖ ស្វែង យល់ពីប្រភេទនៃវេទិកាផ្សព្វផ្សាយ ក្បួនដោះស្រាយ និងរបៀបបង្កើត។ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធ អ៊ីនធឺណិត៖ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្ដាញ Tik Tok។ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត៖ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមគេហទំព័រ Facebook និងការផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត៖ បំប្លែង ការលក់តាម Messenger៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


