បច្ចេកវិទ្យា
កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងប្រព័ន្ធសុវត្ថិភាពបន្ថែម
ជាទូទៅ Mobile APP របស់ធនាគារ មានមុខងារប្រព័ន្ធសន្តិសុខស្រាប់ អាចឱ្យអ្នកប្រើប្រាស់កំណត់លេខសម្ងាត់ ដើម្បីពង្រឹងលើសុវត្ថិភាពនៃការប្រើប្រាស់ មិនអាចមានជនទី២ ចូលប្រើប្រាស់បាន។ ប៉ុន្តែទោះជាបែបនេះក្តី ត្រឹមតែលេខ សម្ងាត់លើកម្មវិធីធនាគារមួយមុខ មិនអាចធានាសុវត្ថិភាពបានទាំងស្រុងឡើយ គឺត្រូវពង្រឹងលើប្រព័ន្ធសន្តិសុខបន្ថែមទៀត ទាំងកម្មវិធីទូរសព្ទដៃ និងប្រយ័ត្នពីការបើកឱកាសឱ្យ Hacker ដែលផ្តើមចេញពីកត្តាខ្លួនឯង។

ក្នុងសម័យកាលឌីជីថលនេះ ទន្ទឹមនឹងគុណប្រយោជន៍នៃវិស័យបច្ចេកវិទ្យា គ្រោះថ្នាក់នៃបច្ចេកវិទ្យា ក៏អាចកើតមាន ផងដែរ បើសិនជាមិនយល់ច្បាស់ពីការប្រើប្រាស់។ ការបោកបន្លំតាមប្រព័ន្ធបច្ចេកវិទ្យា កើតមានច្រើនករណីហើយ ដោយជនអនាមិកបានប្រើរូបភាពផ្សេងៗ ដើម្បីបានលេខសម្ងាត់ពីជនរងគ្រោះ រួមមានទាំងការឆបោក ដោយបន្លំអត្តសញ្ញាណ ឬជាការ Hack តាមមធ្យោបាយ អ៉ីនធឺណិតជាដើម។

ជុំវិញបញ្ហានេះ អ្នកជំនាញណែនាំឱ្យ មានការប្រុងប្រយ័ត្នបន្ថែម ព្រោះការពង្រឹងលើប្រព័ន្ធសន្តិសុខ គឺផ្តើមចេញពីកត្តាបុគ្គលជាចម្បង ដោយត្រូវធ្វើរឿងចាំបាច់ទូទៅមួយចំនួនទៀត ដូចជា៖
១. ប្រើប្រាស់លេខសម្ងាត់ឱ្យបានរឹងមុាំ ដោយមានបញ្ចូលលេខ អក្សរតូច អក្សរធំ និងនិមិត្តសញ្ញា និងឧស្សាហ៍ប្តូរលេខ សម្ងាត់។
២. ប្រើប្រាស់ Two Factor Authentication (មុខងារសុវត្ថិភាព) ។
៣. ជៀសវាងការប្រើប្រាស់ Wifi សាធារណៈ ព្រោះមានពេលខ្លះ Hacker អាចអនុញ្ញាតឱ្យមនុស្សទូទៅប្រើប្រាស់ Wifi របស់ខ្លួនហ្វ្រី ដើម្បីបន្លំយកទិន្នន័យ។
៤. ជៀសវាងការចុចតំណលីង ដែលមិនមានប្រភពច្បាស់លាស់។
៥. ជៀសវាងការបង្ហាញឯកជនភាពច្រើនពេក នៅលើបណ្តាញសង្គម ពិសេសលេខទូរសព្ទដែលមានភ្ជាប់ នឹងបណ្ណ សំខាន់ៗ ដូចជាធនាគារជាដើម ឬបណ្ណសម្គាល់ខ្លួន។
៦. កុំធ្វើតាមការណែនាំតាម ឬបញ្ជូនឯកសារព័ត៌មានផ្ទាល់ខ្លួនណាមួយ ទៅឱ្យបុគ្គលណាម្នាក់ដែលអះអាងថាខ្លួនជា បុគ្គលិកស្ថាប័នណា ឬអ្នកណាក៏ដោយ។
៧. ការឱ្យជាងជួសជួលទូរសព្ទបង្កើតគណនីហ្វេសប៊ុក ដោយឱ្យពួកគេប្រើប្រាស់លេខសម្ងាត់ដដែលៗពីមួយទៅមួយ។
៨. ត្រូវ update ប្រព័ន្ធប្រតិបត្តិការ (OS) និង App ទៅជំនាន់ចុងក្រោយជាប្រចាំ។

ជាមួយគ្នានេះ ធនាគារក៏បានណែនាំផងដែរ នៅពេលប្រើប្រាស់សេវាធនាគារតាមអនឡាញ ត្រូវផ្តោតលើចំណុចសំខាន់ និងចាំបាច់មួយចំនួន សម្រាប់ APP ធនាគារ។
១. កុំបង្ហាញ ឬប្រាប់ព័ត៌មានចាំបាច់នានា ដែលប្រើសម្រាប់ការចុះឈ្មោះជាមួយធនាគារ ទៅឱ្យបុគ្គលណាម្នាក់ឱ្យសោះ។
២. កុំប្រាប់ ឬផ្ដល់លេខកូដសុវត្ថិភាព ដែលទទួលបានពីធនាគារ តាមរយៈសារ SMS ឬសារជូនដំណឹង ទៅឱ្យបុគ្គល ណាម្នាក់ឱ្យសោះ បើទោះបីបុគ្គលនោះអះអាងថា ខ្លួនគេជាបុគ្គលិកធនាគារក៏ដោយ។
៣. កុំបង្ហាញលេខទូរសព្ទដែលប្រើភ្ជាប់ជាមួយកម្មវិធីសេវាធនាគារ (Mobile App) ជាសាធារណៈ។
៤. ត្រូវឧស្សាហ៍ប្តូរលេខសម្ងាត់ (PIN) កម្មវិធី Mobile ឱ្យបានទៀងទាត់ជាប្រចាំ។
៥. មិនត្រូវប្រាប់ ឬផ្តល់ពាក្យសម្ងាត់ (Secret Word) លើកម្មវិធីសេវាធនាគាររបស់ខ្លួន ទៅឱ្យបុគ្គលណាម្នាក់ឡើយ។
គួរបញ្ជាក់ថា ជនឆបោកតែងតែរកល្បិចថ្មីៗ ដើម្បីលួចយកព័ត៌មានសម្ងាត់របស់អ្នកប្រើប្រាស់សេវាធនាគារ ដោយអាចខលតាមទូរសព្ទ កុហកថាជាបុគ្គលិកធនាគារ ឬក្លែងបន្លំធ្វើជានរណាម្នាក់ដែលយើងស្គាល់ ឬប្រាប់ថាលោកអ្នកបានឈ្នះរង្វាន់ផ្សេងៗ ដោយផ្ញើលីងដើម្បីថតយកព័ត៌មាន នៅពេលដែលលោកអ្នកបំពេញលីងនោះ។ ហេតុនេះ ដាច់ខាតកុំប្រាប់ ឬផ្ដល់កូដផ្ទៀងផ្ទាត់ (OTP) ដែលបានផ្ញើទៅអ្នកតាមសារ SMS និងត្រូវពិនិត្យលីងទាំងអស់ ដែលលោកអ្នកបានទទួល ម្ដងហើយម្ដងទៀត ហើយមិនត្រូវផ្ញើព័ត៌មានសំខាន់ ឬព័ត៌មានសម្ងាត់របស់ខ្លួន ទៅឱ្យនរណាម្នាក់ឡើយ ទោះគេជាអ្នកណាក៏ដោយ៕
អត្ថបទដោយ៖ សុធាវី
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ