បច្ចេកវិទ្យា
អស់បារម្ភរឿង Hack! ប្រើតែប៉ុន្មានក្បាច់ ជួយពង្រឹងប្រព័ន្ធសុវត្ថិភាពកម្មវិធីទូរស័ព្ទកាន់តែរឹងមាំ
ក្នុងសម័យកាលឌីជីថល ទន្ទឹមនឹងគុណប្រយោជន៍នៃវិស័យបច្ចេកវិទ្យា គ្រោះថ្នាក់នៃបច្ចេកវិទ្យាក៏អាចកើតមានផងដែរ បើសិនជាមិនយល់ច្បាស់ពីការប្រើប្រាស់។ ការបោកបន្លំតាមប្រព័ន្ធបច្ចេកវិទ្យា កើតមានច្រើនករណីហើយ ដោយជនអនាមិកបានប្រើរូបភាពផ្សេងៗ ដើម្បីបានលេខសម្ងាត់ពីជនរងគ្រោះ រួមមានទាំងការឆបោកដោយបន្លំអត្តសញ្ញាណ ឬជាការ Hack តាមមធ្យោបាយអ៉ីនធឺណិតជាដើម។

១. ពង្រឹងសុវត្ថិភាពទាំងលើ Mobile APP និងកត្តាខ្លួនឯង
អ្នកជំនាញថា ត្រឹមតែលេខសម្ងាត់លើកម្មវិធីមួយមុខ មិនអាចធានាសុវត្ថិភាពបានទាំងស្រុងឡើយ គឺត្រូវពង្រឹងលើប្រព័ន្ធសន្តិសុខបន្ថែមទៀត ទាំងកម្មវិធីទូរសព្ទដៃ និងប្រយ័ត្នពីការបើកឱកាសឱ្យ Hacker ដែលផ្តើមចេញពីកត្តាខ្លួនឯង។
ជុំវិញបញ្ហានេះ អ្នកជំនាញណែនាំឱ្យ មានការប្រុងប្រយ័ត្នបន្ថែម ព្រោះការពង្រឹងលើប្រព័ន្ធសន្តិសុខ គឺផ្តើមចេញពីកត្តាបុគ្គលជាចម្បង ដោយត្រូវធ្វើរឿងចាំបាច់ទូទៅមួយចំនួនទៀត ដូចជា៖
១. ប្រើប្រាស់លេខសម្ងាត់ឱ្យបានរឹងមុាំ ដោយមានបញ្ចូលលេខ អក្សរតូច អក្សរធំ និងនិមិត្តសញ្ញា និងឧស្សាហ៍ប្តូរលេខ សម្ងាត់។
២. ប្រើប្រាស់ Two Factor Authentication (មុខងារសុវត្ថិភាព) ។
៣. ជៀសវាងការប្រើប្រាស់ Wifi សាធារណៈ ព្រោះមានពេលខ្លះ Hacker អាចអនុញ្ញាតឱ្យមនុស្សទូទៅប្រើប្រាស់ Wifi របស់ខ្លួនហ្វ្រី ដើម្បីបន្លំយកទិន្នន័យ។
៤. ជៀសវាងការចុចតំណលីង ដែលមិនមានប្រភពច្បាស់លាស់។
៥. ជៀសវាងការបង្ហាញឯកជនភាពច្រើនពេក នៅលើបណ្តាញសង្គម ពិសេសលេខទូរសព្ទដែលមានភ្ជាប់ នឹងបណ្ណ សំខាន់ៗ ដូចជាធនាគារជាដើម ឬបណ្ណសម្គាល់ខ្លួន។
៦. កុំធ្វើតាមការណែនាំតាម ឬបញ្ជូនឯកសារព័ត៌មានផ្ទាល់ខ្លួនណាមួយ ទៅឱ្យបុគ្គលណាម្នាក់ដែលអះអាងថាខ្លួនជា បុគ្គលិកស្ថាប័នណា ឬអ្នកណាក៏ដោយ។
៧. ការឱ្យជាងជួសជួលទូរសព្ទបង្កើតគណនីហ្វេសប៊ុក ដោយឱ្យពួកគេប្រើប្រាស់លេខសម្ងាត់ដដែលៗពីមួយទៅមួយ។
៨. ត្រូវ update ប្រព័ន្ធប្រតិបត្តិការ (OS) និង App ទៅជំនាន់ចុងក្រោយជាប្រចាំ។

បើចំពោះ Mobile App ធនាគារ គឺត្រូវផ្តោតលើចំណុចសំខាន់ខាងក្រោមនេះ៖
១. កុំបង្ហាញ ឬប្រាប់ព័ត៌មានចាំបាច់នានា ដែលប្រើសម្រាប់ការចុះឈ្មោះជាមួយធនាគារ ទៅឱ្យបុគ្គលណាម្នាក់ឱ្យសោះ។
២. កុំប្រាប់ ឬផ្ដល់លេខកូដសុវត្ថិភាព ដែលទទួលបានពីធនាគារ តាមរយៈសារ SMS ឬសារជូនដំណឹង ទៅឱ្យបុគ្គល ណាម្នាក់ឱ្យសោះ បើទោះបីបុគ្គលនោះអះអាងថា ខ្លួនគេជាបុគ្គលិកធនាគារក៏ដោយ។
៣. កុំបង្ហាញលេខទូរសព្ទដែលប្រើភ្ជាប់ជាមួយកម្មវិធីសេវាធនាគារ (Mobile App) ជាសាធារណៈ។
៤. ត្រូវឧស្សាហ៍ប្តូរលេខសម្ងាត់ (PIN) កម្មវិធី Mobile ឱ្យបានទៀងទាត់ជាប្រចាំ។
៥. មិនត្រូវប្រាប់ ឬផ្តល់ពាក្យសម្ងាត់ (Secret Word) លើកម្មវិធីសេវាធនាគាររបស់ខ្លួន ទៅឱ្យបុគ្គលណាម្នាក់ឡើយ។

២. កុំមើលរំលេងការពង្រឹងសុវត្ថិភាព Gmail
អ្នកប្រើប្រាស់កម្មវិធីលើប្រព័ន្ធអនឡាញមួយចំនួន ច្រើនខ្វាយខ្វល់ពីការកំណត់មុខងារសុវត្ថិភាពលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក IG និងកម្មវិធីផ្សេងទៀត ដោយយល់ឃើញថា វាអាចជួយការពារពីការ Hack តែមិនបានយកចិត្ត ទុកដាក់លើបណ្តាញដែលផ្សារភ្ជាប់នឹងគណនីទាំងអស់នោះទៅវិញ។
បើទោះបីជាមានការការពារលើមុខងារសុវត្ថិភាព លើប្រព័ន្ធប្រតិបត្តិការ ឬគណនីបណ្តាញទំនាក់ទំនងសង្គមក៏ដោយ ប៉ុន្តែដាច់ខាត មិនត្រូវប្រហែសចំពោះ Gmail ឡើយ ព្រោះទូទៅហើយ សម្រាប់អ្នកដែលបង្កើត Gmail គឺដើម្បីប្រើប្រាស់ក្នុងការបញ្ជូនឯកសារ ឆ្លើយឆ្លងគ្នា និងភ្ជាប់ជាមួយកម្មវិធីផ្សេងៗ សូម្បីតែគណនីក្នុងកម្មវិធីធនាគារតាមប្រព័ន្ធអនឡាញ។ បើសិនជាលោកអ្នកមានទម្លាប់ប្រើ Gmail មួយ ភ្ជាប់ជាមួយគ្រប់គណនីគ្រប់កម្មវិធី ចាំបាច់បំផុត គឺត្រូវដាក់មុខងារសុវត្ថិភាពឥឡូវនេះ។


ចំពោះការពង្រឹងលើប្រព័ន្ធសុវត្តិភាពលើ Gmail មិនជាខុសគ្នានឹងការកំណត់លើកម្មវិធីផ្សេងឡើយ ដោយកំណត់លើមុខងារ Two-Factor Authentication; ប្រើប្រាស់លេខសម្ងាត់ដែលមិនងាយឱ្យគេទាយដឹង និងបញ្ចូលលេខទូរស័ព្ទផ្ទាល់ខ្លួនសម្រាប់ Verify ឬអាចបន្ថែម Email មួយទៀត ដែលគ្រប់គ្រងលើ Gmail របស់យើងបាន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


