បច្ចេកវិទ្យា
ត្រូវធ្វើបច្ចុប្បន្នភាព Mobile App ជាប្រចាំ ដើម្បីធានាសុវត្ថិភាពលើប្រព័ន្ធការពារទូរសព្ទដៃ កាន់តែរឹងមាំ
ម្ចាស់ទូរសព្ទដៃមួយចំនួន មិនសូវជាអើពើនឹងការធ្វើកំណែថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ កម្មវិធីទូរសព្ទដៃ (Mobile APP) ប៉ុន្មានឡើយ ក៏ព្រោះតែយល់ថាវាមិនសូវសំខាន់។ តួយ៉ាង ភាគច្រើននៃកម្មវិធីដែលយើងប្រើជាញឹកញាប់ដូចជា តេឡេក្រាម ហ្វេសប៊ុក ពិសេសកម្មវិធីធនាគារជាដើម ដែលតែងមានការទាមទារឱ្យធ្វើកំណែជាញឹកញាប់ ខណៈអ្នកខ្លះយល់ថា ជាការរំខានទៅវិញ។

យ៉ាងណាមិញ ចំពោះការធ្វើកំណែចុងក្រោយ មិនថាតែប្រព័ន្ធប្រតិបត្តិការទូរសព្ទ ឬកម្មវិធីទូរសព្ទ តម្រូវឱ្យមានការអាប់ដេតជាប្រចាំ ដើម្បីកែលម្អដំណើរការឱ្យកាន់តែប្រសើរជាងមុន។
ជារឿយៗ កម្មវិធីធនាគារតាមប្រព័ន្ធអនឡាញ គឺតែងទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាពជាច្រើនលើក និងញឹកញាប់ជាងកម្មវិធីផ្សេង មិនត្រឹមតែដើម្បីដោះស្រាយបញ្ហាកំហុស និងកែលម្អដំណើរការឱ្យកាន់តែប្រសើរជាងមុនប៉ុណ្ណោះទេ អ្វីដែលសំខាន់ គឺបន្ថែមមុខងារសុវត្ថិភាពថ្មីសម្រាប់ការប្រើប្រាស់។
ហេតុនេះ ល្អបំផុត ត្រូវប្រាកដថាទូរសព្ទដែលលោកអ្នកកំពុងប្រើប្រាស់ ទាំងប្រព័ន្ធប្រតិបត្តិការ កម្មវិធីរុករកតាមអ៉ីនធឺណិត និងកម្មវិធីផ្សេងទៀត ត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ ក៏ព្រោះតែការអាប់ដេតជាញឹកញាប់ អាចពង្រឹងលើសុវត្ថិភាពនៃការប្រាស់ មិនអាចឱ្យពួក Hacker ប៉ះពាល់ដល់ទិន្នន័យ ឬចូលមកគ្រប់គ្រងទូរសព្ទដៃរបស់យើងបាន៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


