Connect with us

បច្ចេកវិទ្យា

រថយន្ត​នីសា​ន់ NAVARA ស៊េរី​ថ្មី រឹងមាំ ទំនើប ទាន់សម័យ

បានផុស

នៅ

​ការ​ពិពណ៌នា​នៃ​រថយន្ត​នីសា​ន់​NAVARA

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយ និង​កេរដំណែល​ ដែល​មាន​អាយុកាល​ជាង ៨០ ឆ្នាំ កេរ្តិ៍ឈ្មោះ​របស់​រថយន្ត​នីសា​ន់ Navara មាន​ភាព​ល្បី​រន្ទឺ​យ៉ាងខ្លាំង​នៅ​តំបន់ Dunes នៃ​វាល​ខ្សាច់​សាហា​រ៉ា និង​តំបន់​ព្រៃ​នៃ​ប្រទេស​ថៃ​រហូតដល់​តំបន់​ជីក​រ៉ែ​ប្រទេស​ឈី​លី​ នៅ​ទ្វីបអាមេរិក​ខាងត្បូង​នៃ​រយៈកម្ពស់ ៤០០០ ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ​។ ការ​រចនា​តួ​ដ៏​រឹងមាំ​របស់​រថយន្ដ Pick Up ធ្វើ​ឲ្យ​វា​អាច​បើក​បរបាន​គ្រប់​ស្ថានភាព​ផ្លូវ និង​មាន​ឯករាជ្យ​ភាព​ទៅ​គ្រប់​ទីកន្លែង​ប្រកបដោយ​ទំនុកចិត្ត​។ រថយន្ត​នីសា​ន់ Navara ទទួល​បាន​ពានរង្វាន់​តាមរយៈ​បច្ចេកវិទ្យា​ទំនើបៗ​រួមមាន​មុខងារ​វៃឆ្លាត និង​ប្រព័ន្ធ​សុវត្ថិភាព​របស់​ក្រុមហ៊ុន Nissan ។

រថយន្ត​នីសា​ន់ NAVARA ស៊េរី​ថ្មី​ត្រូវ​បាន​ណែនាំ​មុនដំបូង​នៅ​ក្នុង​ប្រទេស​ថៃ ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០២០ ក្រុមហ៊ុន Nissan Motor នឹង​វិនិយោគ​ទឹកប្រាក់​ចំនួន ៣២៨ លាន​ដុល្លារ​បន្ថែម​ដើម្បី​ពង្រីក​ទីតាំង​ផលិតកម្ម​របស់ខ្លួន​ នៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដ៏​ខ្លាំង​សម្រាប់​ទីផ្សារ​រថយន្ត​។ នៅពេលដែល​តម្រូវការ​ទីផ្សារ​រថយន្ត​កើន​ឡើង​ វា​ត្រូវ​បាន​ណែនាំ​ជា​បន្តបន្ទាប់​ទៅកាន់​ប្រទេស​អូស្ត្រាលី អ៊ឺរ៉ុប អាមេរិក​ខាងត្បូង ឡាវ និង​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ក្នុងពេល​ឆាប់ៗ​។​

រថយន្ត​នីសា​ន់ Navara Front fascia ត្រូវបាន​កែលម្អ​ថ្មី​ឲ្យ​មាន​លក្ខណៈ​ប្លែក និង​ងាយស្រួល​សម្គាល់​។ វា​បាន​បំពាក់​មក​ជា​មួយ​នូវ​ប៉ា​ណា​មុខ (interlock)​ថ្មី ដែល​បង្ហាញ​ពី​ភាពរឹងមាំ​ពោរពេញ​ដោយ​អំណាច​របស់​រថយន្ត Pick Up ហើយ​និមិត្តសញ្ញា Nissan ដែល​បាន​ផុស​ទ្បើង​នៅលើ​កំពូល​សំណាញ់ (interlock) នៅ​ផ្នែក​ខាងមុខ និង​នៅ​ចន្លោះ​ទ្វារ​ខាងក្រោយ​។​

​រថយន្ត​នីសា​ន់ Navara ស៊េរី​ថ្មី​នេះ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី​ទំនើប​ដែល​ចង្កៀង​មុខ​រចនា​រាង​ជា​អក្សរ C បំភ្លឺ​ពេល​ថ្ងៃ​ជាមួយ​អំពូល LED ប្រភេទ Quad-LED ដែល​បង្កើន​កម្រិត​ពន្លឺ​ភ្លឺ​ជាង​មុន និង​បន្ថែម​ការ​រចនា​អោយ​កាន់តែ​ទំនើប​។ ផ្នែក​ចង្កៀង​ខាងក្រោយ អំពូល LED មាន​រាង​អក្សរ C ដូច​ផ្នែក​ខាងមុខ​ដែរ​វា​ក៏បាន​បន្ថែម​កម្រិត​ពន្លឺ ​ដើម្បី​ជា​ជំនួយ​សុវត្ថិភាព​បន្ថែម​សម្រាប់​អតិថិជន​បើកបរ​ពេល​រាត្រី​។​

​ដើម្បីឲ្យ​កាន់​តែមាន​ភាពងាយស្រួល​បន្ថែមទៀត​រថយន្ត Pick Up ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ជំនួយ​ទ្វារក្រោយ Tailgate assist ដើម្បី​បំភ្លឺ​រាល់​ការបើក ឬ​បិទ​ទ្វារក្រោយ​ហើយ​កាង​ក្រោយ​ថ្មី​ ត្រូវបាន​ភ្ជាប់​មកជា​មួយ​ឈ្នាន់​ជាន់​ដើម្បី​ងាយស្រួល​ទ្បើង​ចុះ​។ មុខងារ New Nissan Genuine Part side step កាត់បន្ថយ​សំឡេង​រំខាន​នៃ​សម្ពាធ​ខ្យល់ និង​សន្សំសំចៃ​ប្រេងឥន្ធនៈ​។​

​យ៉ាន់​អាលុយមីញ៉ូម dual-tone ទំហំ 18” អ៊ី​ញ និង​ប្រព័ន្ធ​ជើង​ក្រោម Multilink ប្រើប្រាស់​រឺ​ស័​រ rear dual-rate coil springs ធ្វើឲ្យ​ប្រសើរ​ទ្បើង​នៅពេល​បើកបរ​លើ​ដងផ្លូវ​ធ្វើឲ្យ​រថយន្ត​មាន​លំនឹង និង​មាន​ផាសុកភាព​

​ការ​រចនា​ថ្មី​ដើម្បី​បង្កើន​នូវ​ផាសុកភាព​

​នៅ​ផ្នែក​ខាងក្នុង​របស់​រថយន្ត​នីសា​ន់ NAVARA ស៊េរី​ថ្មី​នេះ​ត្រូវបាន​ធ្វើឲ្យ​ប្រសើរឡើង​នូវ​មុខងារ​កាត់បន្ថយ​សំឡេង​រំខាន​ នៅ​ក្នុង​រថយន្ត​ដោយ​បាន​បំពាក់​មកជា​មួយ​កញ្ចក់ Laminated Glass ខាងមុខ និង​កញ្ចក់​សងខាង​។​

​រថយន្ត pickup នេះ​ត្រូវបាន​បំពាក់​មកជា​មួយ​នូវ​អេក្រង់​តាប​ឡូ​ទំហំ​៧​អ៊ី​ញ Advanced Drive Assist Display (ADAD), ការ​រចនា​ដៃចង្កូត​ថ្មី​បែប​ស្ព័​រ និង​បំពាក់​មក​ជា​មួយ​អេក្រង់​ថាច់​ស្គ្រី​ន​ទំនើប​ទំហំ​៨​អ៊ី​ញ​សម្រាប់​ចាក់​ចម្រៀង​ជា​សំឡេង​។​

​អេក្រង់​ថាច់​ស្គ្រី​ន​ទំនើប​ថ្មី​ទំហំ​៨​អ៊ី​ញ​នេះ ​មិន​ត្រឹមតែ​អាច​ភ្ជាប់​ជាមួយ និង​ប្រព័ន្ធ​កម្សាន្ត​អារ​ម្ម​ណ៍​តាម Bluetooth និង​ប្រព័ន្ធ​បញ្ជា​ដោយ​សំឡេង​តែប៉ុណ្ណោះ​ទេ ថែមទាំង​អនុញ្ញាត​ឲ្យ​យើង​ភ្ជាប់​ជាមួយ និង​កម្មវិធី Apple Car Play និង Android Auto តាមរយៈ smartphone ដោយ​រលូន​ផងដែរ​។​

កៅអី​ផ្នែក​ខាងក្រោយ​ ត្រូវ​បាន​កែប្រែ​ថ្មី​ ដើម្បី​ផ្ដល់នូវ​ផាសុកភាព​ជាង​មុន​សម្រាប់​អ្នកដំណើរ​ដោយ​បំពាក់​មក​ជា​មួយ​នូវ​កៅអី​ ដែល​មាន​មុខងារ​ជំនួយ​ដល់​ផ្នែក​ភ្លៅ និង​ផ្នែក​ខ្នង​ដែល​ជួយ​សម្រួល​ដល់​ចលនា​ឆ្អឹងខ្នង​។ លើសពីនេះទៅទៀត ​ដើម្បី​បង្កើន​នូវ​ភាពងាយស្រួល​ដល់​អ្នក​ដំណើ​រ​ផ្នែក​ខាងក្រោយ​យើង​ក៏បាន​បន្ថែម​មក​ជា​មួយ និង​កន្លែង​ដាក់​ដៃ​ ដែល​អាច​ធ្វើ​ការ​ដាក់​ភេសជ្ជៈ និង​ទូរសព្ទដៃ​ផង​ដែរ​។ រឹតតែ​ពិសេស​ទៀត​រថយន្ត​នីសា​ន់ Navara ស៊េរី​ថ្មី​នេះ​ក៏បាន​ភ្ជាប់​មក​ជាមួយនិង​រន្ធ USB (Type C & Type A) សម្រាប់​អ្នកបើកបរ និង​អ្នករួមដំណើរ​អាចធ្វើ​កា​រសាក​ប​ញ្ជូ​ល​ថ្ម​ទូរសព្ទដៃ​គ្រប់​ប្រភេទ​ផ្សេងៗ​គ្នា ដើម្បី​អាច​បន្ត​ការប្រើប្រាស់​ទូរស័ព្ទ មិន​ថា​ធ្វើដំណើរ​ជិត ឬឆ្ងាយ​។​

យុគសម័យ​នៃ​ភាពរឹងមាំ បច្ចេកវិទ្យា និង​ទំនុកចិត្ត​

ប្រព័ន្ធ​តាមដាន​ទិដ្ឋភាព​ជុំវិញ​រថយន្ត (I-AVM) ជា​មុខងារ​ដ៏​ល្បីល្បាញ​របស់​រថយន្ត​នី​សាន់​រួមជាមួយ និង​ប្រព័ន្ធ​ពីរ​ផ្សេងទៀត​ គឺ ប្រព័ន្ធ​ផ្តល់​សញ្ញា​ពេល​មាន​វត្ថុ​មាន​ចលនា​នៅក្បែរ​រថយន្ត​ដែល​ប្រព័ន្ធ​នេះ​នឹង​បន្លឺ​ជា​សំឡេង និង​លោត​ភ្លើងពណ៌​លឿង​ជា​សញ្ញា​ព្រមាន​មកកាន់​អ្នកបើកបរ​នៅពេល​មាន​វត្ថុ​មាន​ចលនា​នៅក្បែរ​រថយន្ត​។ មុខងារ​បន្ទាប់​ គឺ​ប្រព័ន្ធ​កាប​ពី​តាស​ជាមួយ និង​អេក្រង់ Off-Road នៅពេលដែល​អ្នក​កាច់​ប៊ូ​តុង​ទៅ​4LO អេក្រង់ Off-Road នឹង​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​។ មុខងារ​នេះ​នឹង​ជួយ​ដល់​អ្នកបើកបរ​អោយមើល​ឃើញ​រាល់​ឧបសគ្គ​នៅ​ខាងក្រោម និង​ជុំវិញ​រថយន្ត​។ បន្ថែម​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ទំនើប និង​សុវត្ថិភាព​ជាច្រើន​ទៀត​ដូចជា​មុខងារ​ក្តោប​កញ្ចក់​ចំហៀង​ដោយ​ស្វ័យប្រវត្តិ មុខងារ​បើក​បិទ​ផ្លិត​ទឹក​បក់​ទឹកភ្លៀង​ដោយ​ស្វ័យប្រវត្តិ និង​មុខងារ​ចាក់សោ​ទ្វារ​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ល្បឿន​ចាប់ពី 25km/h ។​

​ការបង្កើន​នូវ​មុខងារ​ថ្មីៗ​

​ក្នុងពេល​ឆាប់ៗ​នេះ​ក្រុមហ៊ុន​តាន់ ចុង ម៉ូ​ធ័​រ ខេ​ម​បូ​ឌា (TCMC) នឹង​នាំមក​ជូន​លោកអ្នក​នូវ​រថយន្ត​នីសា​ន់ Navara ស៊េរី​ថ្មី​ដែល​មាន​សមត្ថភាព​ខ្លាំង​ភ្ជាប់​មក​ជា​មួយ​កម្លាំង​ទ្វេដង និង​សមត្ថភាព​នៃ​ប៉ុង​ក្រោយ​ដែល​អាច​ផ្ទុក​ទម្ងន់​បាន​ច្រើនជាង​មុន​។ លើសពី​ទៅនេះ​ទៀត​ទ្រុង​ខាងក្រោយ​នៃ​រថយន្ត ​ត្រូវ​បាន​បំពាក់​ដោយ​ទំ​ពក់​ប្រភេទ C Channel System សម្រាប់​ចង​ទប់​លំនឹង​វត្ថុ​ធំ ឬ​តូច ហើយ​វា​ផ្តល់​ភាពងាយស្រួល​សម្រាប់​ការផ្ទុក​ទំនិញ​ដោយ​គ្មាន​ការ​រំខាន​។​

កម្លាំង​ម៉ាស៊ីន 2.5L ជាមួយ និង​ប្រអប់លេខ​ ដែល​មាន​អនុភាព​ផ្តល់នូវ​ការប្រើ​កម្លាំង​ពីរ​ផ្សេងគ្នា​គឺ High & Mid.

បច្ចេកវិទ្យា​ថ្មីៗ​របស់​រថយន្ត​នីសា​ន់ Navara ស៊េរី​ថ្មី​នេះ ​មានដូចជា​ប្រព័ន្ធ​ជំនួយការ​សណ្តោង​រ៉ឺម៉ក (TSA) មាន​សមត្ថ​ភាព​ខ្លាំង​ធ្វើ​ឲ្យ​រថយន្ត​កាន់តែ​មាន​លំនឹង​នៅពេល​សណ្តោង​រ៉ឺម៉ក​។ បន្ថែម​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ដទៃទៀត​ ដូចជា​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព (ABLS) ប្រព័ន្ធគ្រប់គ្រង​លំនឹង (VDC) ប្រព័ន្ធ​ទប់ស្កាត់​ការ​គាំង​ហ្វ្រាំង​(ABS)​ប្រព័ន្ធ​ជំនួយ​ពី​ហ្វ្រាំង​សុវត្ថិភាព (EBD) និង​ប្រព័ន្ធគ្រប់គ្រង​ទំនាញ (TCS) ។ ពេលនេះ​អ្នកបើកបរ​នឹង​មាន​ទំនុកចិត្ត និង​អារម្មណ៍​សុវត្ថិភាព​ជាង​មុន​នៅពេល ដែល​សណ្តោង​រ៉ឺម៉ក​ផ្ទុក​ទម្ងន់​ធ្ងន់ៗ ឬ​បើកបរ​ឆ្លងកាត់​ដី​ភក់​ដែល​ប្រើ​ល្បឿន​យឺតៗ និង​ប្រព័ន្ធ​ហ្វ្រាំង​។​

​សូម​ធ្វើការ​សាកសួរ​ព័ត៌មាន​នៅ​សាស​តាំង​បង្ហាញ​រថយន្ត​នីសា​ន់​ ដែល​នៅ​ជិត​លោកអ្នក​ឬ​ធ្វើការ​សាកសួរ​តាម​លេខ​ទំនាក់ទំនង​របស់​សាខា​នីមួយៗ​ដូចខាងក្រោម​

​ទទួល​សិទ្ធ​ក្នុង​ការតាំង​បង្ហាញ និង​លក់​ដោយ​

​សាខា​ភ្នំពេញ​ផ្លូវ​លេខ 271 លេខ​ទូរស័ព្ទ 023 993 338

​សាខា​ភ្នំពេញ​ផ្លូវ​លេខ 598 លេខ​ទូរស័ព្ទ 098 470 446

​សាខា​ភ្នំពេញ​ផ្លូវ​លេខ 857 លេខ​ទូរស័ព្ទ 023 900 271

​សាខា​សៀមរាប លេខ​ទូរស័ព្ទ 063 966 588

​សាខា​បាត់ដំបង លេខ​ទូរស័ព្ទ 053 953 688

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម