Connect with us

បច្ចេកវិទ្យា

Royal Enfield Himalayan ឆ្នាំ២០២១ “ការផ្លាស់ប្តូរបន្តិចបន្តួចធ្វើឱ្យមានភាពខុសគ្នាខ្លាំង”

បានផុស

នៅ

Royal Enfield Himalayan ឆ្នាំ២០២១ នៅតែដដែលដូចម៉ូតូដែលយើងបានជិះជាងមួយឆ្នាំមុន នៅពេលដែលម៉ូឌែលមួយនេះត្រូវបានដាក់ឱ្យដំណើរការស្របទៅតាម BS-VI ។ ប៉ុន្តែឥឡូវនេះ Himalayan បង្ហាញពីការផ្លាស់ប្ដូរថ្មី ដោយបំពាក់ជាមួយឧបករណ៍ វាស់ស្ទង់ផ្លូវ និងស្ទង់មើលទិសទី (Tripper) របស់ Royal Enfield និងធ្វើឱ្យប្រសើរឡើងនូវផ្នែកផ្សេងៗផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឆ្នាំ ២០១៦ ជាឆ្នាំដែល Royal Enfield បានដាក់ដំណើរការម៉ូតូដែលមើលទៅប្លែកបំផុត ហើយក៏ជាការផ្លាស់ប្តូរទាំងស្រុងពីរចនាបថម៉ូតូរបស់ក្រុមហ៊ុន។ បន្ទាប់ពីទទួលបានភាពជោគជ័យលើម៉ូឌែល  Classics និង Bullets អស់រយៈពេលជាច្រើនទសវត្ស Royal Enfield ក៏បានណែនាំម៉ូឌែលសម្រាប់ផ្សងព្រេងទៅកាន់អ្នកគាំទ្ររបស់ខ្លួនជាលើកដំបូង ហើយមិនជាន់គ្នាជាមួយម៉ូឌែលផ្សេងៗឡើយ ចាប់តាំងពីបញ្ចេញម៉ូឌែលដំបូងមក។ Himalayan អាចត្រូវបានចាត់ទុកថាជាម៉ូឌែលដ៏ពេញនិយមគួរឲ្យកត់សម្គាល់ ក្នុងការធ្វើដំណើរផ្សងព្រេងនៅក្នុងប្រទេសឥណ្ឌា។ ជាក់ស្ដែង ADVs ត្រូវបានកំណត់ចំពោះក្រុមហ៊ុនផលិតម៉ូតូធំៗ ដែលមិនមានតំលៃសមរម្យសម្រាប់មនុស្សជាច្រើននោះទេ ប៉ុន្តែ Himalayan គឺជា ADV ដែលមានតំលៃសមរម្យបំផុតនៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

ដោយពេលវេលាឆ្ពោះទៅមុខយ៉ាងលឿន និងបានឈានដល់ឆ្នាំ ២០២១ Himalayan ឥឡូវនេះក៏មានអ្វីដែលត្រូវបង្ហាញពីខ្លួនវា ច្រើនជាងអ្វីដែលម៉ូឌែលនេះមាននៅជំនាន់ទី១ ដែលជាជំនាន់ទើបចេញដំណើរការដំបូងទៅទៀត។

នៅក្នុងកំណែថ្មីដែលហៅថា ” MY2021 ” របស់វា Himalayan នៅតែដូចម៉ូតូដែលយើងជិះកាលពីមួយឆ្នាំមុនដែរ នៅពេលវាត្រូវបានដាក់ឱ្យដំណើរការដោយការស្របទៅតាម BS-VI ។ ទោះយ៉ាងណាឥឡូវនេះ Himalayan ណែនាំអំពីឧបករណ៍ថ្មីគឺ Tripper របស់ Royal Enfield និងការធ្វើឱ្យប្រសើរឡើងនូវផ្នែកផ្សេងៗផងដែរ។

តើមានអ្វីថ្មី?

ម៉ូដែលឆ្នាំ ២០២១ មើលទៅដូចគ្នានឹងម៉ូដែលមុនដែរ ប៉ុន្តែទោះយ៉ាងណាការផ្លាស់ប្តូរដ៏ឆ្លាតវៃ ដែលត្រូវបានធ្វើឡើងធ្វើឱ្យ Himalayan កាន់តែទាក់ទាញការចាប់អារម្មណ៍ខ្ពស់។ រាប់ចាប់តាំងពីគ្រឿងបង្គុំ គឺត្រូវបានធ្វើឱ្យទាន់សម័យដើម្បីបំពាក់អេក្រង់សម្រាប់ Tripper ហើយការរចនាម៉ូដកញ្ចក់បាំងខ្យល់ក៏ត្រូវបានផ្លាស់ប្តូរផងដែរ។

លើសពីនេះ បច្ចុប្បន្ន Himalayan ក៏បានកែដើម្បីកាត់បន្ថយនូវការបញ្ចេញផ្សែងពីបំពង់ស៊ីម៉ាំងបានយ៉ាងល្អប្រសើរជាងមុន ពោលគឺទាំងផ្សែង និងក្លិន គឺមានតិចតួចបំផុត ដែលជារឿងដ៏ល្អមួយ និងមិនរារាំងទិដ្ឋភាពនៅខាងមុខទេ។ លើសពីនេះទៀត ដែកចង្កូតផ្នែកខាងមុខត្រូវបានរៀបចំជាថ្មី ដើម្បីឱ្យអ្នកបើកបរដែលមានកម្ពស់ខ្ពស់ងាយស្រួលជាងមុន។ ដោយឡែកនៅផ្នែកខាងក្រោយ កន្លែងដឹកឥវ៉ាន់ថ្មី កំពុងបង្អួតភាពរឹងមាំរបស់ខ្លួន។ លើសពីនេះទៅទៀតជម្រើសពណ៌ថ្មី ផ្តល់ឱ្យវានូវរូបរាងល្អប្រសើរជាងមុន។

Tripper

ពិតណាស់ចំណុចលេចធ្លោនៃការផ្លាស់ប្តូរជាច្រើន គឺនៅលើការបន្ថែមរបស់ Tripper។ ដំបូងយើងបានឃើញ និងសាកល្បងប្រព័ន្ធនេះនៅលើ Royal Enfield Meteor 350 ថ្មី។ ការភ្ជាប់ទៅនឹងស្មាតហ្វូនតាមរយៈ Bluetooth គឺសាមញ្ញណាស់តាមរយៈកម្មវិធី Royal Enfield ហើយទិសដៅដែលបង្ហាញចេញមក គឺមានភាពត្រឹមត្រូវជាង។

ចំពោះការរំខានជាមួយប្រព័ន្ធនេះ គឺថាវាមិនភ្ជាប់ដោយខ្លួនឯងទេ ប្រសិនបើពន្លត់ម៉ាស៊ីនម៉ូតូហើយបញ្ឆេះម្តងទៀត អាចនិយាយបានថាប្រសិនបើអ្នកឈប់នៅសញ្ញាចរាចរណ៍។ ការតភ្ជាប់ត្រូវតែបង្កើតឡើងវិញដោយភ្ជាប់ជាថ្មី នោះមានន័យថា អ្នកត្រូវតែបញ្ឈប់ម៉ូតូនៅកន្លែងណាមួយដើម្បីធ្វើចុចភ្ជាប់វា។

ដូចគ្នាទៅនឹង Himalayan ចាស់

នៅក្រោមរចនាពណ៌ថ្មី និងភាពងាយស្រួលបន្ថែមទៀត Himalayan ឆ្នាំ២០២១ នេះ គឺជាម៉ូតូតែមួយដែលត្រូវបានដាក់ឱ្យដំណើរការជាមួយម៉ាស៊ីន BS-VI ដូច្នេះវា គឺជាម៉ាស៊ីនស៊ីឡាំងតែមួយដែលមានកម្លាំង 411cc ដែលបង្កើតកម្លាំងប្រហែល 24 hp និងកម្លាំងបង្វិលជុំ 32 Nm នៃកំលាំងបង្វិលជុំ។ ទោះជាយ៉ាងនេះក្ដី Himalayan នៅតែសន្យាថានឹងមានល្បឿនលឿនក្នុងការធ្វើដំណើរប្រហែល ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង ទោះបីជាវាជាការស្ថាបត្យកម្ម long-stroke ក៏ដោយក៏ Royal Enfield បានគ្រប់គ្រងដើម្បីរក្សាភាពរស់រវើក។

ជាមួយគ្នានេះ Himalayan នឹងផ្តល់នូវល្បឿនកំពូលលើសពី ១២០គីឡូម៉ែត្រក្នុងមួយម៉ោង តែការរំញ័រកាន់តែគួរឱ្យកត់សំគាល់ គឺលើសពី ៦,០០០ rpm ។ វាជាពាក់កណ្ដាលជួរនៃរ៉េបដែលខ្លាំងបំផុត និងចុងទាបបំផុត អាចនិយាយថាប្រហែល ២,០០០ rpm មិនមានការកន្រ្តាក់ច្រើនទេដែលអាចរំខានខ្លះ ប៉ុន្តែនេះក៏ជាមូលហេតុដែល Himalayan មិនងាយមានម៉ូតូណាដូច សូម្បីតែប្រភេទម៉ូតូប្រណាំងថ្មី។

Royal Enfield Himalayan ឆ្នាំ២០២១ ពិតប្រាកដ

ម៉ាស៊ីន – 411cc ស៊ីឡាំងតែមួយ 4-stroke , air-cooled, SOHC

ថាមពល – 24.3 bhp ក្នុងល្បឿន ៦.៥០០ rpm

កម្លាំងបង្វិលជុំ –  32 Nm at 4,000-4,500 rpm

Five-speed transmission

កម្ពស់ពីដី – 220 mm

កម្ពស់កែប – 800 mm

ការទ្រទំងន់ –  199 kg

សមត្ថភាពធុងប្រេង – 15 litres

សំបកកង់ – 90/90 -21″ (F)

120/90 – 17″ (R)

Brakes – 300 mm disc, two-piston calliper (F)

240 mm disc, single-piston floating calliper (R)

Dual-channel ABS (switchable)

Suspension – 41 mm Telescopic forks, 200 mm travel (F)

Monoshock with linkage, 180 mm wheel travel (R)

Half-duplex split cradle frame

តម្លៃ – ២,០១ លានរូពី  (បន្ទប់តាំងបង្ហាញចាស់)

ចំពោះ តួ ពិតជាធ្វើឱ្យការជិះ និងគ្រប់គ្រងលើ Himalayan ងាយស្រួលក្នុងការធ្វើដំណើរមិនថា ចរាចរណ៍ក្នុងទីក្រុង ឬ ក្នុងពេលធ្វើដំណើរតាមផ្លូវលំបាកៗ។ លើសពីនេះទៅទៀតកម្ពស់ពីកែប គឺ 800 mm ដែលជាផ្នែកមួយទាបបំផុតសម្រាប់ ADV នៅក្នុងប្រទេសឥណ្ឌា និងធ្វើឱ្យម៉ូតូកាន់តែងាយស្រួលសម្រាប់អ្នកជិះ។

ទាំងនេះ គឺជាភាពងាយស្រួល និងផាសុកភាពដែលវាផ្តល់ជូនសម្រាប់ការធ្វើដំណើរចម្ងាយឆ្ងាយ ហើយជាពិសេសប្រសិនបើចម្ងាយទាំងនោះរាប់បញ្ចូលទាំងផ្លូវពិបាក ឬ ទោះបីជាគ្មានដានផ្លូវសម្រាប់ម៉ូតូក៏ដោយ។ មិនថាការអង្គុយ ឬ ឈរនៅលើឈ្នាន់ពេលបើកបរ កង់របស់ Himalayan នៅតែអាចទប់លំនឹងបានល្អ។ ហ្វ្រាំងនៅតែរអិលបន្តិច បើទោះបីជាហ្វ្រាំងខាងក្រោយ ត្រូវបានធ្វើឱ្យប្រសើរជាងម៉ូដែល BS-IV ក៏ដោយ។

បន្ទាប់ពីការជិះនៅក្រៅ និងជិះលើផ្លូវពិបាកៗ ពេញមួយថ្ងៃ Himalayan នឹងមានសម្លេងរអាក់រអួលមួយចំនួន ដែលមិនធ្លាប់មាននៅលើ Himalayan ស៊េរីមុន។ ប៉ុន្តែក្នុងនាមជាម៉ូឌែលមួយ ដែលមិនមែនជាជើងឯកលើផ្លូវលំបាកៗ អ្វីដែលខ្ញុំអាចនិយាយនោះ គឺថា Himalayan ធ្វើឲ្យការជិះលើផ្លូវពិបាកៗទៅជារឿងងាយស្រួល។

ការកែប្រែបន្តិចម្តងៗ ធ្វើឱ្យមានភាពខុសគ្នា

ខណៈពេលដែលម៉ូតូ មានចំណុចជាច្រើនដូចគ្នា Royal Enfield បានធ្វើឱ្យប្រសើរឡើង ដោយផ្ដល់នូវផាសុកភាពជាមួយនឹងកៅអីល្អប្រសើរជាងមុន និងមានភាពងាយស្រួលផងដែរ ចាប់តាំងពីពេលជិះដំបូងជាមួយនឹងការបន្ថែមនូវមុខងារ វាស់ស្ទង់ផ្លូវ និងស្តង់មើលទិសទី។ វាមើលទៅមានតម្លៃថ្លៃជាងបន្តិច នៅលើជួរនៃ Interceptor 650 ហើយនៅតែជាម៉ាស៊ីនកង់ពីរ ដែលមានផាសុកភាពបំផុតដែលដាក់លក់នៅថ្ងៃនេះ។

តម្លៃឥឡូវនេះប្រហែលជាមិនក្រោមសញ្ញាអក្សរ ២ លានរូពីទៀតទេ ប៉ុន្តែទោះយ៉ាងណា Himalayan នៅតែបន្តក្លាយជា ADV ដែលមានតម្លៃសមរម្យបំផុតទី២ នៅក្នុងប្រទេសឥណ្ឌា ហើយពិចារណាថាតើវាផ្តល់ជូនចំនួនប៉ុន្មាន វានៅតែជាកញ្ចប់តម្លៃដ៏អស្ចារ្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៦ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម