ចរាចរណ៍
Update៖ ករណីបើករថយន្ដធ្លាក់ចូលទន្លេកំពង់ចាម សមត្ថកិច្ចរកឃើញសពស្ត្រីរងគ្រោះម្នាក់ទៀត ខណៈនៅបាត់ខ្លួនម្នាក់
គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៩តុលានេះ ករណីបើករថយន្ដធ្លាក់ចូលទន្លេកំពង់ចាម កម្លាំងសមត្ថកិច្ចបានរកឃើញសពស្ត្រីរងគ្រោះម្នាក់ទៀតហើយ ខណៈម្នាក់ទៀតនៅបាត់ខ្លួននៅឡើយ។ សពស្ត្រីរងគ្រោះត្រូវបានអាជ្ញាធរបញ្ជូនតាមរថយន្ដរបស់មន្ទីរពេទ្យបង្អែកស្រុក ទៅស្រុកកំណើតដើម្បីឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។

បើតាមទិដ្ឋភាពនៅកន្លែងកើតហេតុ រថយន្ដដែលបើកធ្លាក់ចូលក្នុងទន្លេជាប្រភេទរថយន្ដសាំយ៉ុង ពណ៌ស ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរសហការគ្នាចងខ្សែទាញអូសមកមាត់ច្រាំងដើម្បីស្វែងរកជនរងគ្រោះ។ តែទោះយ៉ាងណា ក្រោយពីទាងរថយន្ដមកដល់ច្រាំងហើយ គេរកឃើញតែសពស្ត្រីម្នាក់ប៉ុណ្ណោះ ខណៈម្នាក់ទៀតដែលគេដឹងថា ជាបុរសដែលមានជំងឺប្រចាំកាយផងនោះនៅបាត់ខ្លួននៅឡើយ។

សូមជម្រាបថា ករណីរថយន្ដបើកធ្លាក់ទន្លេនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាមការបញ្ជាក់ពីលោក ប៉ាក ជាតិ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរបានប្រាប់ កម្ពុជាថ្មី ថា ក្នុងករណីនេះមានជនរងគ្រោះសរុប៥នាក់(ជាគ្រួសារ) ដែលជាបឋមមានជនរងគ្រោះបាត់បង់ជីវិតចំនួន២នាក់ និងរបួស២នាក់ ចំណែកម្នាក់ទៀតកំពុងបាត់ខ្លួន។
លោកបញ្ជាក់ថា ក្រុមគ្រួសារជនរងគ្រោះបានបើករថយន្ដមកពីខេត្តត្បូងឃ្មុំ ដើម្បីជូនឪពុកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យកាលម៉ែត ខណៈមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង ហើយអ្នកបើករថយន្ដទំនងមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ ទើបបណ្ដាលឲ្យជ្រុលធ្លាក់ចូលក្នុងទឹកទន្លេតែម្ដង៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


