បើកដំណើការទេសចរណ៍ទូទាំងប្រទេសឡើងវិញហើយ តើក្រសួងហាមឃាត់អ្វីខ្លះ?​
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

បើកដំណើការទេសចរណ៍ទូទាំងប្រទេសឡើងវិញហើយ តើក្រសួងហាមឃាត់អ្វីខ្លះ?​

បានផុស

នៅ

តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល​ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ស្តីពីការបញ្ចប់​ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស​ ហើយដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុនៅតាមរមណីយដ្ឋាន​ទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស ក្រសួងទេសចរណ៍បាន​ណែនាំនូវគោលការណ៍ និងហាមឃាត់មួយចំនួនរួមមាន៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការពិនិត្យបើកឡើង​វិញនូវរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន។ ដោយឡែក ចំពោះរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ ដែល​ស្ថិតក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្នុងខេត្ត ឬតំបន់ដែលបានដាក់ចេញវិធានការ បិទខ្ទប់ មន្ទីរទេសចរណ៍ ត្រូវបន្តសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការបិទគោលដៅខាងលើជាបណ្តោះអាសន្នបន្តទៀត រហូតដល់មានការសម្រេចដាក់ចេញនូវវិធានការថ្មី។​

ចំណែក​ចំពោះខេត្ត ឬតំបន់ដែលមិនមានការបិទខ្ទប់មន្ទីរទេសចរណ៍ ត្រូវសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ចូលរួមអនុវត្តវិធានការនៃការធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់ ដោយមិនត្រូវអនុញ្ញាត​ឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលកំពុងជាប់ធ្វើចត្តាឡីស័ក ឬត្រូវផ្ដល់សំណាកធ្វើតេស្តរក​ជំងឺកូវីដ-១៩ ចូលទៅកម្សាន្តក្នុងគោលដៅទេសចរណ៍ខាងលើជាដាច់ខាត។​

គ្រប់គោលដៅទេសចរណ៍ខាងលើ ត្រូវអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៏របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ​១៩ ពិសេសវិធានការ “៣ ការពារ” គឺពាក់ម៉ាស់ លាងដៃ និង​រក្សាគម្ពោតសុវត្ថិភាព និងវិធានការ *៣.កុំ” គឺកុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ កុំចូលទៅ​កន្លែងដែលបិទជិត​ និងកុំប៉ះពាល់គ្នា ព្រមជាមួយការខិតខំអនុវត្តការគ្រប់គ្រង និងអភិវឌ្ឍគោលដៅ ទេសចរណ៍ក្នុង​គន្លងថ្មី៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services