Connect with us

ចរាចរណ៍

រង​របួស​ធ្ងន់​២​នាក់ និង​ស្លាប់​កុមារី​ម្នាក់ ខណៈ​រថយន្ត​ដឹក​កម្មករ​បុក នៅ​ក្រុង​ស្វាយរៀង​

បានផុស

នៅ

ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ទាំង​ព្រឹក​ព្រលឹម ​បណ្តាលឲ្យ​កុមារី​ម្នាក់​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង និង​មនុស្ស​២​នាក់​ទៀត​រង​របួស​ធ្ងន់ ករណី​នេះ​បាន​កើង​ឡើង​កាលពី​វេលា​ម៉ោង​៥:៤៥​នាទី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២១ នៅលើ​ផ្លូវជាតិ​លេខ​០១ គីឡូម៉ែត្រ​លេខ ១២៥/១២៦ ស្ថិត​ក្នុង​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​Wave ព​ណ៌ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ លឹម វុទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅ​ភូមិ​បឹង ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយជ្រំ បើកបរ​ពី​ជើង​ទៅ​ត្បូង មាន​ពាក់មួក​សុវត្ថិភាព រង​របួស​ធ្ងន់​។ ​អ្នកធ្វើដំណើរ​ជាមួយ​មួយ​រួម​មាន៖ ១. ឈ្មោះ ម៉ុ​ញ ចាន់​ធួន ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករសំណង់ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា មិន​ពាក់មួក​សុវត្ថិភាព រង​របួស​ធ្ងន់, ២. កុមារី លឹម ពិសី ភេទ​ស្រី អាយុ​០៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជា​មួ​គ្នា មិន​ពាក់មួក​សុវត្ថិភាព ( រងរបួស​ធ្ងន់ ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្តស្វាយរៀង​)​។ ប្រភព​បាន​បន្តទៀតថា លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ត្រូវ​បាន​រថយន្ដ​ដឹក​កម្មករ​កម្មការិនី ម៉ាកហ៊ីយ៉ាន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3047 បាន​បុក​ម៉ូតូ​រងគ្រោះ​ខាងលើ ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​រងរបួស​ធ្ងន់​។​

ក្រោយពី​បន្ត​បង្កហេតុ​រួច អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុបាត់ បន្សល់ទុក​រថយន្ដ​នៅ​កន្លែង​ហេតុ​។ បច្ចុប្បន្ន​វត្ថុតាង បាន​រក្សាទុក​នៅ​អធិការ​ក្រុង​ស្វាយរៀង ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​យក​មក​ដោះស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ រីឯ​អ្នករបួស សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង ចំណែក​ក្មេង​ស្រី​ខាងលើ ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

​អត្ថបទ៖ ភក្ដី

សូមចុចអាន៖ ​គ្រាន់តែ​បើក​ឲ្យ​ធ្វើ​ដំណើរ​វិញ ​មួយ​ថ្ងៃ​ម្សិលមិញ​ ឆក់​ជីវិត​មនុស្ស ៧ នាក់​លើ​ដងផ្លូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម