Connect with us

ចរាចរណ៍

រថយន្ដ Range Rover បុក​ម៉ូតូ​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​និង​ម្នាក់ទៀត​របួសធ្ងន់​

បានផុស

នៅ

រថយន្ដ​ស៊េរី​ទំនើបម៉ាក Range Rover មួយគ្រឿង​បើក​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ យុវជន​ម្នា​ក់បាន​ដួល​បោក​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ត្រូវ​​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតនៅត្រង់​ចំណុច​ស្ពាន​នាគ​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​ ជនរងគ្រោះ​ដែលស្លាប់​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឱ្យដឹងថា មុន​ពល​កើត​ហេតុ​គេ​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1IK-1710 ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​មធ្យម ខណៈពេល​មកដល់​ចំណុចកើតហេតុ​ត្រង់​ផ្លូវបំបែក​ជា​បួន​ ក៏មាន​រថយន្ដ​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក​Range Rover ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-9333 បើកបរ​ដោយ​បុរស​ម្នាក់​ និង​មាន​នារី​ម្នាក់​រួម​ដំណើរ​ ក្នុងទិសដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន​ ក៏បាន​ទៅបុក​ចំ​ពី​ខាងក្រោយ​ម៉ូតូ​ពេញទំហឹង​ខ្ទាត​ទៅបុក​នឹ​ង​ខឿន​ផ្លូវ​ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​បោក​ក្បាល​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ​។ ចំណែក​រថយន្ដ​បង្កហេតុ​ បាន​ធ្លាក់​កាង​មុខ​រង​ការខូចខាត រីឯ​ម្ចាស់​រថយន្ដ​បង្ក​វិញ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ ហើយ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​រថយន្ដ​បង្ក​ និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​តាម​ច្បាប់។ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ជំនាញ​បាន​យកទៅ​តម្កល់ទុក​ក្នុង​វត្ត​ដើម្បី​រង់ចាំ​សាច់​ញាតិ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម