ព័ត៌មានជាតិ
អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋសំអាតអនាម័យតាមដងផ្លូវមុខលំនៅឋានខ្លួន ក្រោយចប់ចូលឆ្នាំ
សៀមរាប .៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរបរិស្ថានខេត្ត និង ការិយាល័យពន្លត់បង្ការ អគ្គិភ័យ ស្នងការនគរបាលខេត្ត សំអាតអនាម័យបរិស្ថាន ក្រោយពីបញ្ចប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើមី្បថែរក្សាសោភ័ណភាព និង បរិស្ថានក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត។
លោក នាក់ ណេរ៉ុន បានមានប្រសាសន៍ថា យុទ្ធនាការសំអាតតាមដងផ្លូវសំខាន់ៗក្នុងក្រុងនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យមានសម្រស់ស្រស់ស្អាត ទីក្រុងគ្មានសំរាម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តកាន់តែច្រើនបន្ថែមទៀត។

លោកអភិបាលរងខេត្ត បានបន្តថា យុទ្ធនាការសៀមរាបផ្ទះខ្ញុំ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្ត ដើម្បីបង្ហាញពីភាពស្រឡាញ់បរិស្ថានស្អាត សមជាកូនចៅរបស់ដូនតាខ្មែរសម័យអង្គរ និង ពង្រីកនូវគំនិតស្រឡាញ់បរិស្ថាន ដែលជាអត្តសញ្ញារបស់សៀមរាបផ្ទះខ្ញុំ ឱ្យកាន់តែធំទូលាយទៅដល់មហាជនគ្រប់ស្រទាប់ ឱ្យចេះស្រឡាញ់បរិស្ថានគ្រប់ៗគ្នា ដោយចាប់ផ្តើមគ្មានសំរាមរាយប៉ាយនៅមុខផ្ទះរៀងៗខ្លួន។

លោក នាក់ ណេរ៉ុន ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្ត និង ប្រជាពលរដ្ឋក្នុងខេត្តនេះ ក៏ដូចបងប្អូនពលរដ្ឋមកពីបណ្តាខេត្តនានា សូមបន្តចូលរួមសំអាតអនាម័យបរិស្ថាននៅតាមទីសាធារណៈ តាមដងផ្លូវ តាមទីប្រជុំជនក្នុងក្រុងប្រវត្តិសាស្ត្រមួយនេះ ក៏ដូចនៅតាមតំបន់រមណីយដ្ឋាននានា ឱ្យបានស្អាតល្អប្រសើរថែមទៀត ដើម្បីសោភ័ណភាពស្រស់ស្អាត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

លោក បានបញ្ជាក់ដែរថា មានមតិមួយចំនួនយល់ឃើញអំពីសំរាមថា ជារឿងសាមញ្ញ ការពិតបញ្ហាសំរាម បញ្ហាបរិស្ថាន គឺមានសភាពស្មុគស្មាញ ធើ្វមិនចេះអស់នោះឡើយ បើយើងមិនបានគិតគូរឱ្យបានត្រឹមត្រូវច្បាស់លាស់ទេ។ លោក អភិបាលរងខេត្ត ក៏បានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេសសហគ្រាស គ្រឹះស្ថាន និងម្ចាស់អាជីវកម្មដ្ឋាននានា ដែលកំពុងប្រកបអាជីវកម្ម តាមបណ្តាដងផ្លូវសំខាន់ៗក្នុងក្រុង ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និង លំនៅឋានឯកជនក្តី សូមចូលរួមសំអាតជាប្រចាំ ដោយការបោសសំអាត និងវេចខ្ចប់សំណល់សំរាមដាក់ក្នុងធុងតាមគោលដៅ និង រួសរាន់បញ្ចេញសំរាមទៅតាមម៉ោងកំណត់ ដែលអាជ្ញាធរក្រុង និង មន្ទីរបរិស្ថានបានរៀបចំ ពោលគឺក្នុងក្រុងត្រូវប្រមូលសំរាមដាក់ក្នុងធុងនៅពេលយប់ ដើម្បីឱ្យភ្នាក់ងារប្រមូលសំរាមដឹកជញ្ជូន។
ក្នុងយុទ្ធនាការសំអាតអនាម័យ បរិស្ថាននេះ បានធ្វើការសំអាតតាមដងវិថីស៊ីវុត្ថា និង ផ្លូវមុខមន្ទីរពេទ្យបង្អែកខេត្ត និង ផ្លូវក្នុងតំបន់ផាប់ស្ទ្រីប ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្ត ចំនួន០៤គ្រឿង៕
ដោយ ៖ គឿនវេត





-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


