កីឡា
នេតូ និង កាន់ ម៉ូ ត្រូវបានជ្រើសរើសចូល ASEAN All-Stars ប៉ះ Man United
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាខ្សែប្រយុទ្ធ នេតូ រ៉ុនដុន និង ខ្សែការពារ កាន់ ម៉ូតូ ត្រូវបានជ្រើសរើសចូលរួមជាមួយក្រុមតារាបាល់ទាត់អាស៊ាន (ASEAN All-Stars) សម្រាប់ប្រកួតមិត្តភាពជាមួយក្រុម Manchester United។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ការជ្រើសរើសកីឡាករជម្រើសជាតិកម្ពុជាទាំងពីរនេះគឺតបតាមការស្នើសុំរបស់លោកគ្រូបង្គោល Kim Sang-sik សហព័ន្ធកីឡាបាល់ទាត់អាស៊ាន និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឯកភាពក្នុងការបញ្ជូនកីឡាករ ២នាក់ គឺកីឡាករ កាន់ ម៉ូ និង នេតូ រ៉ុនដុន ដើម្បីតំណាងឱ្យជម្រើសជាតិកម្ពុជា ដើម្បីចូលរួមជាមួយក្រុម ASEAN All-Stars សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្រុមរបស់អង់គ្លេស Manchester United នៅថ្ងៃ២៨ ឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

រហូតដល់ពេលនេះមានកីឡាករជម្រើសជាតិអាស៊ានជាច្រើនត្រូវបានជ្រើសរើសដើម្បីចូលរួមជាមួយក្រុម ASEAN All-Stars ដូចជាខ្សែប្រយុទ្ធសញ្ជាតិឡាវ Bounkong របស់ព្រះខ័នរាជស្វាយរៀង និងខ្សែប្រយុទ្ធជម្រើសជាតិទីម័រខាងកើត Joao Pedro របស់អង្គរថាយហ្គឺរ ជាដើម៕
កីឡាករត្រូវបានជម្រើសរើសមួយចំនួន
- កាន់ ម៉ូ ខ្សែការពាររបស់ជម្រើសជាតិកម្ពុជា
- នេតូ រ៉ុនដុន ខ្សែប្រយុទ្ធរបស់ជម្រើសជាតិកម្ពុជា
- Bounphachan Bounkong ខ្សែប្រយុទ្ធរបស់ជម្រើសជាតិឡាវ
- Joao Pedro ខ្សែប្រយុទ្ធរបស់ជម្រើសជាតិទីម័រខាងកើត
- Nguyễn Hoàng Đức ខ្សែបម្រើសជម្រើសជាតិវៀតណាម
- Nguyễn Quang Hải ខ្សែបម្រើសជម្រើសជាតិវៀតណាម
- Đỗ Duy Mạnh ខ្សែការពារជម្រើសជាតិវៀតណាម
- Maung Maung Lwin ខ្សែបម្រើសជម្រើសជាតិមីយ៉ាន់ម៉ា
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


