ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ទទួលបាន ២០ពាន់លានដុល្លារពីការជួយរុស្ស៊ីច្បាំងនៅអ៊ុយក្រែន
យោងតាមរបាយការណ៍របស់វិទ្យាស្ថាន Korea Institute for Defense Analyzes (KIDA) ប្រទេសកូរ៉េខាងជើងរកចំណូលបាន២០ពាន់លានដុល្លារ តាមរយៈការផ្តល់ជំនួយផ្នែកយោធាដល់រុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

លំហូរនៃប្រាក់ចំណូល និងការចូលរួមចំណែកសំខាន់ៗ មានដូចជា៖
- ការផ្គត់ផ្គង់អាវុធ៖ ប្រាក់ចំណូលភាគច្រើនរបស់កូរ៉េខាងជើងប្រហែល ១៩,២ពាន់លានដុល្លារ បានមកពីការផ្គត់ផ្គង់គ្រាប់រំសេវដល់រុស្ស៊ី។ នៅចន្លោះខែសីហាឆ្នាំ២០២៣ ដល់ខែមីនាឆ្នាំ២០២៥ កូរ៉េខាងជើងតាមសេចក្តីរាយការណ៍បានដឹកជញ្ជូនអាវុធជាង ១៥ ៨០០កុងតឺន័រទៅឲ្យរុស្ស៊ី ដែលមានដូចជា កាំភ្លើងធំ គ្រាប់រ៉ុកកែត និងមីស៊ីលបាលិស្ទិក។
- ការដាក់ពង្រាយទ័ព៖ កូរ៉េខាងជើង បានដាក់ពង្រាយទាហានប្រហែល ១១ ០០០នាក់ ដើម្បីគាំទ្រសង្គ្រាមរបស់រុស្ស៊ី ជាចម្បងនៅក្នុងតំបន់ Kursk។ ការដាក់ពង្រាយនេះបានបង្កើតប្រាក់ចំណូលប្រមាណ ២៨០លានដុល្លារ សម្រាប់ទីក្រុងព្យុងយ៉ាង។
- ការផ្ទេរបច្ចេកវិទ្យា៖ កូរ៉េខាងជើងក៏ទទួលបានអត្ថប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យាដែលមានតម្លៃប្រហែល ៦៣០លានដុល្លារផងដែរ។
សម្ព័ន្ធភាពយោធាកាន់តែស៊ីជម្រៅរវាងប្រជាជាតិទាំងពីរ បានបង្កើនការព្រួយបារម្ភក្នុងតំបន់កាន់តែខ្លាំង ដោយ KIDA ព្រមានថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធនេះអាចនាំឲ្យក្រុងមូស្គូធ្វើអន្តរាគមន៍នៅឧបទ្វីបកូរ៉េក្នុងករណីមានវិបត្តិ។
KIDA បានលើកឡើងថា៖ «កិច្ចសហប្រតិបត្តិការយោធារុស្ស៊ី-កូរ៉េខាងជើងបង្កើនឱកាសនៃប្រទេសរុស្ស៊ីក្នុងការឈានជើងចូលឧបទ្វីបកូរ៉េ ប្រសិនបើមានគ្រាអាសន្ន» ដោយជំរុញឲ្យសហគមន៍អន្តរជាតិអនុម័តវិធានការដើម្បីបំបែកសម្ព័ន្ធភាពដ៏ល្អូកល្អឺនមួយនេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្លាប់បានពណ៌នាកូរ៉េខាងជើងថាជា «ដៃគូ» របស់ក្រុងមូស្គូ ដោយបញ្ជាក់ថា សន្ធិសញ្ញាការពារគ្នាទៅវិញទៅមកដែលបានចុះហត្ថលេខានៅឆ្នាំ២០២៤ ឥឡូវនេះចូលជាធរមានហើយ។ លោកក៏បានស្នើដែរថា ទីក្រុងព្យុងយ៉ាងអាចត្រូវបញ្ចូលក្នុងកិច្ចចរចានាពេលអនាគត ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


