ព័ត៌មានជាតិ
ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា
ដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា របស់ប្រធានាធិបតីចិន បាននាំមកនូវឯកសារកិច្ចព្រមព្រៀងចំនួន៣៧ឯកសារ ត្រូវបានចុះហត្ថលេខានៅចំពោះមុខសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ី ជីនពីង នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

តាមសំណេរផ្សាយលើបណ្ដាញសង្គមសម្ដេចនាយករដ្ឋមន្ត្រីឯកសារ ទាំង៣៧ គឺជាឯកសារពាក់ព័ន្ធវិស័យសំខាន់ៗដូចជា ការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត។

គួរជ្រាបថា កាលពីឆ្នាំ២០១៦ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា កាលណោះ លោក ស៊ី ជីនពីង ប្រធានាធិបតី មហាអំណាចចិន ចុះហត្ថលេខាចំនួន៣១ ឯកសារដើម្បីជួយអភិវឌ្ឍន៍កម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


