ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង គំរាមសងសឹក ក្រោយអាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅកូរ៉េខាងត្បូង
នៅថ្ងៃទី១៧ខែមេសាឆ្នាំ២០២៥ ប្រទេសកូរ៉េខាងជើងបានចេញការព្រមានសងសឹកខ្លាំងៗ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ B-1B នៅកូរ៉េខាងត្បូង ក្នុងអំឡុងពេលសមយុទ្ធយោធារួមគ្នា។

សមយុទ្ធដែលធ្វើឡើងកាលពីថ្ងៃទី១៥ខែមេសា រួមមាន យន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូង ហើយមានបំណងបង្ហាញពីសមត្ថភាពទប់ស្កាត់រួមគ្នារបស់សម្ព័ន្ធមិត្ត ចំពោះកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ក្រសួងការពារជាតិកូរ៉េខាងជើង បានថ្កោលទោសសមយុទ្ធនេះថាជា«ការបង្កហេតុដ៏ធ្ងន់ធ្ងរ» និងជា«ការគំរាមកំហែងបើកចំហ» ដល់សន្តិសុខជាតិរបស់ខ្លួន ដោយអះអាងថា សកម្មភាពបែបនេះបង្កើនភាពតានតឹងផ្នែកយោធានៅក្នុងតំបន់ដល់កម្រិតគ្រោះថ្នាក់បំផុត។ ទីក្រុងព្យុងយ៉ាង រមែងចាត់ទុកសមយុទ្ធរួមគ្នាទាំងនេះថាជាការហាត់សមសម្រាប់ការឈ្លានពាន ជាពិសេសកូរ៉េខាងជើងតែងប្រឆាំងនឹងការដាក់ពង្រាយសព្វាវុធជាយុទ្ធសាស្ត្ររបស់អាមេរិក ដូចជា យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយជាដើម។
ក្នុងពេលដំណាលគ្នាជាមួយសមយុទ្ធរវាងអាមេរិកនិងកូរ៉េខាងត្បូង ក្រុងព្យុងយ៉ាងបានប្រារព្ធខួបលើកទី១១៣ នៃថ្ងៃកំណើតរបស់លោក គីម អ៊ីលសុង ដែលជាថ្ងៃបុណ្យជាតិដ៏សំខាន់បំផុត។ ការរៀបចំសមយុទ្ធយោធារួមគ្នានៅចំថ្ងៃពិសេសនេះ ទំនងជាធ្វើឲ្យកូរ៉េខាងជើងក្ដៅស្លឹកត្រចៀកជាខ្លាំង។
សូមបញ្ជាក់ថា កងកម្លាំងអាកាសរបស់កូរ៉េខាងត្បូងបានប្រកាសចាប់ផ្តើមសមយុទ្ធលើអាកាស «Freedom Flag» ប្រចាំឆ្នាំរបស់ខ្លួនជាមួយកងកម្លាំងអាមេរិក ដែលមានរយៈពេល២សប្តាហ៍ ដោយមានការចូលរួមពីយន្តហោះចំនួន ៩០គ្រឿង និងទាហាន ១ ១០០នាក់។ យន្តហោះចម្បាំងពីភាគីកូរ៉េខាងត្បូង មានដូចជា F-35A, F-15K និង KF-16 ខណៈអាមេរិកវិញបានបញ្ជូនយន្តហោះ F-16, B-1B និង F-35 B ព្រមទាំងដ្រូន MQ-1 និង MQ-9៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


