Connect with us

ចរាចរណ៍

រថយន្ត​ស៊េរី​ទំនើប បើក​លឿន​រេ​ចង្កូត​ទៅ បុក​ដើ​ម​ឈើ​និង​របង​ដីឡូត៍​បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង

បានផុស

នៅ

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក Ford Ranger ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ទៅបុក​ដើម​ត្រ​ខុប​បាក់​អស់​ពីរ​ដើម​រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​របង​ថ្ម​ដីឡូត៍​មួយកន្លែង​ទៀត​រង​ការខូចខាត​ចំណែក រថយន្ត​បង្ក​បាន​ក្រឡាប់​ផ្ងារ​ជើង​ច្រងាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ នេះ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើ​ល​កាលពី​វេលា​ម៉ោង​២ នឹង​៥០​នាទី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង​ព្រៃ​ស ភូមិ​ព្រៃវែង​ខាងកើត សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុការណ៍​បាន​ប្រាប់​ឱ្យដឹង​ថា មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​ស៊េរី​ទំនើ​ប​មួយគ្រឿង​ម៉ាក​FORD RANGER ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA-3691​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​ណ្ដោ​យ​ផ្លូវ​បេតុង​ព្រៃ​ស ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​សង្ស័យ​អ្នក​បើ​កបរ​ងងុយដេក​ ឬ ស្រវឹង​ទើប​រេ​ចង្កូត​ទៅ​បុក​ដើម​ត្រ​ខុប​បាក់​អស់​ពីរ​ដើម​ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ជ្រុល​ទៅ​បុក​របង​ថ្ម​ដី​ឡូត៍​ជាប់​ផ្លូវ​បន្ថែម​ទៀត​បណ្តាល​រង​ការខូចខាត ចំណែកឯ​រថយន្ត​បង្ក​បាន​ក្រឡាប់​ជា​ច្រើ​ន​ជុំ​ផ្ងារ​ជើង​ច្រងាំង សំណាងល្អ​អ្នកបើកបរ​រង​របួស​ស្រាល​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ និង​បាន​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង​ហៅ​រថយន្ត​ស្ទូច មក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​នៅពេល​ក្រោយ៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៣ នាទី មុន

យល់យ៉ាងណា មតិខ្លះថា អ្នកសិល្បៈ ជាមនុស្សខ្ជិលរៀន ចូលចិត្តសប្បាយ? (មានវីដេអូ)

ព័ត៌មានជាតិ៩ នាទី មុន

សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បង្ហាញជំហរបន្តពង្រឹងលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស​មក​កម្ពុជា

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

រថភ្លើង ឡាវ-ចិន បង្កើនល្បឿនរត់ ១២ ជើងក្នុងមួយថ្ងៃ បំពេញតម្រូវការភ្ញៀវ

ព័ត៌មានជាតិ២៣ នាទី មុន

២ឃុំ​នៅ​ស្រុក​មង្គលបុរី​​ខ្វះទឹក​ធ្វើ​ស្រែប្រាំង អភិបាល​ខេត្ត​ចុះទៅពិនិត្យ​រក​វិធីដោះស្រាយ

ព័ត៌មានជាតិ២៧ នាទី មុន

សត្វ​ក្រៀល​ ប្រមាណ ៧០​ ក្បាល កំពុងបង្ហាញខ្លួននៅតំបន់​ទេសភាព​អន្លង់​ព្រីង ​

Sokha Hotels

ព័ត៌មានពេញនិយម