ចរាចរណ៍
ស្រវឹងស្រាបើករថយន្ដស៊េរីទំនើបបុកអ្នកឈប់ប៉ះកង់ម៉ូតូរងរបួសធ្ងន់
បុរសស្រវឹងស្រាម្នាក់ត្រូវបានប៉ូលិសនាំមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បន្ទាប់ពីបានបើករថយន្តFordមួយគ្រឿងទៅបុករ៉ឺម៉កសណ្ដោងកំពុងឈប់ប៉ះកង់នៅចិញ្ចើមផ្លូវ ហើយរុញទៅបុកម្ចាស់រ៉ឺម៉កបណ្ដាលឲ្យរបួសធ្ងន់កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េត កែងច្រកចូលទីលានចាក់សំរាមចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានប្ដីប្រពន្ធពីរនាក់បានបើករ៉ឺម៉កសណ្ដោងមកប៉ះកង់ម៉ូតូ ដោយចករ៉ឺម៉កសណ្ដោងលើចិញ្ចើមផ្លូវ។ ខណៈកំពុងប៉ះកង់ម៉ូតូសណ្ដោងរ៉ឺម៉ក ស្រាប់តែមានរថយន្តម៉ាកFord មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-4333ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េតទិសដៅពីលិចមកកើតក្នុងល្បឿនលឿន និងរេចង្កូតមកស្ដាំដៃឡើងលើចិញ្ចើមផ្លូវមកបុករ៉ឺម៉កសណ្ដោងពីក្រោយពេញទំហឹង ធ្វើឲ្យរ៉ឺម៉កសណ្ដោងរុញទៅបុកបុរសម្នាក់ជាម្ចាស់កំពុងឈរមើលជាងប៉ះកង់បណ្ដាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងឃាត់តៃកុងរថយន្តបង្កមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យឲ្យធ្វើការវាស់វែងយករថយន្តបង្ក និងរ៉ឺម៉កសណ្ដោងទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយតាមច្បាប់នាពេលក្រោយ៕
អត្ថបទ៖ ឧត្តរ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


