Connect with us

ចរាចរណ៍

រដ្ឋមន្ត្រីទេសចរណ៍​ជំរុញ​ខេត្តជាប់តំបន់ឆ្នេរ គ្រប់គ្រងគោលដៅតាមស្ដង់ដារ SOP ឱ្យហ្មត់ចត់​

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានជំរុញឱ្យរដ្ឋបាលខេត្តជាប់តំបន់ឆ្នេរ បន្តយកចិត្តទុកដាក់លើការគ្រប់គ្រងគោលដៅ​ទេសចរណ៍សុវត្ថិភាព តាមស្ដង់ដារបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ឱ្យបានហ្មត់ចត់ ដើម្បីជំរុញចលនាទេសចរណ៍​ក្នុងស្រុក និងត្រៀមទទួលទេសចរអន្តរជាតិនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែង​របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ធ្វើឡើងក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាង ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥ នៅសាលាខេត្តកែប​ នៅព្រឹកថ្ងៃទី១ តុលា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី ថោង ខុន បានជំរុញឱ្យ​អភិបាលខេត្តកែប ​អភិបាលខេត្តកំពត ព្រមទាំងរដ្ឋបាលខេត្តជាប់តំបន់ឆ្នេរទាំងបួន ត្រូវវាយតម្លៃគោលដៅទេសចរណ៍សុវត្ថិភាពឲ្យបានច្បាស់លាស់ ទៅតាមសូចនាករទាំង​៤ ដែលក្រសួងទេសចរណ៍ បានដាក់ចេញមានដូចជា អត្រាចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ អត្រាឆ្លងជំងឺកូវីដ-១៩ ការគ្រប់​គ្រងគោលដៅទេសចរណ៍សុវត្ថិភាព និងការអនុវត្តស្តង់ដាបច្ចុប្បន្នភាព វិធានសុវត្ថិភាពទេស​ចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី។

លោក​បានណែនាំបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានហ្មត់ចត់ ពង្រឹងការពាក់ម៉ាស់ លាងដៃនឹងទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព​ជាការចាំបាច់ ហើយការធ្វើដូច្នេះទើបប្រជាជនកម្ពុជាអាចរៀនរស់បានជាមួយដំណាក់កាលវិបត្តិកូវីដបាន មានន័យថា អាចធ្វើអាជីវកម្មបានផង ការពារទប់ស្កាត់ការចម្លងមេរោគកូវីដបានផង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅក្រសួងទេសចរណ៍បានប្រកាសដាក់ឱ្យអនុវត្តបទដ្ឋានគតិយុត្តិ “ការធ្វើបច្ចុប្បន្នភាពនៃកាអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី” សម្រាប់អាជីវកម្មទេស​ចរណ៍ធំៗចំនួន​៤ ដែលកំពុងធ្វើសកម្មភាព រួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន ​រាជរដ្ឋាភិបាលកម្ពុជានឹងប្រកាសបើកទទួលទេសចរអន្តរជាតិជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ​៕

អត្ថបទ៖ ​កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម