Connect with us

ចរាចរណ៍

ផែនការយុទ្ធសាស្ត្រ​ បើកទេសចរណ៍​ឡើងវិញ នឹងដាក់ជូនប្រមុខរដ្ឋាភិបាល​​ឆាប់ៗនេះ

បានផុស

នៅ

ក្រសួងទេស​ចរណ៍​​​នឹងដាក់​ឯកសារ​ផែនការយុទ្ធសាស្ត្រ​ ដើម្បីបើកទេសចរណ៍ឡើងវិញ​ ជូន​ប្រ​​មុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ​ពិនិត្យ​សម្រេច​ នាពេលឆាប់ៗ​ខាងមុខ​នេះហើយ។ នេះបើតាមការបញ្ជាក់ពីលោក តុប សុភ័ក អ្នកនាំពាក្យក្រសួទេសចរណ៍ ដែលបាន​ប្រាប់ “កម្ពុជាថ្មី” ថ្ងៃទី១៥ ខែតុលា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីម្សិលមិញ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានដឹកនាំមន្ត្រីជំនាញ នៃក្រ​សួងទេសចរណ៍ ដើម្បីឆ្លង​សេចក្តីព្រាងឯកសារផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព (ទេស​ចរណ៍វ៉ាក់សាំង) និងវិធានការគោលនយោបាយ​ជំរុញ​ចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣។ កិច្ចប្រជុំនេះដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ​៥១រូប។

ឯកសារ​​​នេះ​មាន​ចំនួន ០២ គឺទី១. ផែនការយុទ្ធសាស្រ្ត ស្តីពី​ការបើកទទួលទេសចរណ៍សុវត្ថិភាព (ទេសចរណ៍វ៉ាក់សាំង) ទី២. វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣។

ឯកសារទាំង២នេះរៀបចំឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្លែងក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី​០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំកាលពីថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ ២០២១។ សម្តេច​បានគូសបញ្ជាក់ថា ផ្តើមចេញពីការបើកសាលារៀនឡើងវិញ បន្ទាប់មក គឺវិស័យសេវាកម្ម ពិសេសវិស័យទេសចរណ៍ ដែលត្រូវធ្វើឡើងជា២ជំហាន ដោយជំហានទី១ គឺបើកទេសចរណ៍ផ្ទៃក្នុង និងជំហានទី២ គឺបើកទទួលទេសចរណ៍វ៉ាក់សាំង​​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងនៅក្នុងពិធីទទួល​​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ចំនួន​២លានដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល​​ និងប្រជាជនចិន ​កាលពីម្សិលមិញថា ក្រសួងទេសចរណ៍បានធ្វើការងារច្រើនហើយ​ទាក់ទងការបើក​ទេសចរណ៍ឡើងវិញនេះ ជាមួយគណៈកម្មការអន្តរក្រសួង ហើយឯកសារគោលនយោបាយ​ ក៏ដូចជាយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍​កំពុងតែដាក់ឆ្លងគណៈកម្មការ ដើម្បីពិនិត្យមើល ថាតើយើងត្រូវសង្កត់ធ្ងន់ទៅលើប្រទេសណាខ្លះ ដែល​មានហានិភ័យ​ទាប ​ហើយប្រទេសណាខ្លះដែលមានហានិភ័យខ្ពស់ ហើយចូលមកត្រូវការអ្វីខ្លះ។

លោកស្រី យក់ សម្បត្តិ ​​អះអាងយ៉ាងនេះថា៖ “ខ្ញុំគិតថា ឯកសារយើងមានគ្រប់គ្រាន់ នឹងត្រូវបើក​ឆាប់ៗនេះ ប្រហែលជាចុងឆ្នាំនេះ​ ក្រសួងទេសចរណ៍ នឹង​ដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែនដើម្បីសម្រេច”៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៤៨ វិនាទី មុន

រដ្ឋមន្ត្រីវប្បធម៌ ស្នើទប់ស្កាត់ការធ្វើឱ្យខូចទ្រង់ទ្រាយដើមលើបេតិកភណ្ឌ

ជីវិតកម្សាន្ដ១០ នាទី មុន

ទំព័រហ្វេកប៊ុកហ្វេក Aum ប្រតិកម្មទៅអ្នកបង្កើតព័ត៌មានថា​ នាងមិនពេញចិត្តនឹងមនុស្សហៅថាម្តាយ

ព័ត៌មានជាតិ១០ នាទី មុន

​តម្លៃផ្លែមៀន​ប៉ៃលិន ​បន្តមានហាងឆេងល្អ​ ២ ឆ្នាំ ជាប់គ្នា ក្រោយទទួលបានការអនុញ្ញាតនាំទៅចិន

សន្តិសុខសង្គម២៣ នាទី មុន

បុរសវ័យ៦៤ឆ្នាំ កាប់ប្រហារបុរសវ័យ៨២ឆ្នាំរបួសធ្ងន់ ដោយសារស្នេហាត្រីកោណ

ព័ត៌មានជាតិ៣៤ នាទី មុន

ដើមឆ្នាំនេះ ភ្ញៀវអន្តរជាតិជាមធ្យមប្រមាណ ៣០០ នាក់ បានចេញ-ចូល ផ្សារបុរាណទួលទំពូង ក្នុងមួយថ្ងៃៗ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម