Connect with us

ចរាចរណ៍

សំណាងល្អមែន! បុរសម្នាក់បើករថយន្ត បុករបាំងថ្មធ្លាក់ចូលប្រឡាយ តែត្រូវពលរដ្ឋជួយ សង្គ្រោះទាន់

បានផុស

នៅ

បុរសម្នាក់បើករថយន្ត ទាំងស្ថានភាពស្រវឹងស្រា ជ្រុលចង្កូតទៅបុករបាំងថ្មដាក់បាំង ប្រឡាយទឹកស្អុយ បណ្ដាលឲ្យធ្លាក់ទាំងរបាំងថ្ម និងរថយន្ត លិចចូលក្នុងប្រឡាយ តែត្រូវបានប្រជាពលរដ្ឋ ជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០​២១ ស្ថិតនៅតាមបណ្ដោយផ្លូវ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះ គឺគេឃើញរថយន្តបង្កម៉ាក  Range rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AT-8678 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៥ ទិស ដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកឆ្វេងដៃទៅបុករបាំងថ្មដាក់បាំងប្រឡាយ បណ្ដាលឲ្យធ្លាក់ទាំងរបាំងថ្ម និងរថយន្ត បង្កចូលក្នុងទឹកស្អុយ ព្រមទាំងធ្វើឲ្យតៃកុងគាបជាប់ក្នុងរថយន្ត ហើយត្រូវបានប្រជាពលរដ្ឋចុះទៅស្រង់ និងជួយសង្គ្រោះទាន់ពេលវេលា សំណាងល្អក្នុងករណីនេះ មិនបង្កឲ្យមនុស្សរងរបួសនោះទេ។

ក្រោយកើតហតុ អ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន បញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំកាមន ដើម្បីសួរនាំ។ រីឯរថយន្តបង្ក ក៏ត្រូវសមត្ថកិច្ចទាក់ទងទៅរថយន្តស្ទួច ឲ្យមកស្ទួចយករថយន្តបង្កទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់៕ ដោយ៖ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម