Connect with us

ចរាចរណ៍

រថយន្តកាមរីហាយប្រ៊ីដ ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

បានផុស

នៅ

រថយន្តកាមរីហាយប្រ៊ីដមួយគ្រឿង ត្រូវបានម្ចាស់បើកបរក្នុងល្បឿនលឿនមិនប្រយ័ត្ន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងច្រងាងៗ តែសំណាងល្អមិនមានមនុស្សរងរបួសឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅក្បែរស្តុបបូកគោ តាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ក្នុងសង្កាត់សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-8191 បើកបរតាមបណ្ដោយផ្លូវម៉ៅសេទុង ពីលិចទៅកើតក្នុងល្បឿនលឿន  ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងតែម្ដង។ រីឯរបាំងថ្មខូចខាតអស់ពីរផ្ទាំង ហើយខណៈនោះក៏ឃើញមានមនុស្សប្រុស ៣នាក់ និងស្រីម្នាក់ លូនចេញពីក្នុងរថយន្ត ដោយមានរងរបួសស្រាល។

ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក និងអ្នករួមដំណើរ បានចាកចេញពីកន្លែងកើតហេតុ ដោយទុករថយន្តឲ្យសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ នាពេលក្រោយ៕ 

អត្ថបទ៖ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤ នាទីutes មុន

ធន់ រិទ្ធី ប្រាប់​ពី​សុខភាព​ និង​អាកាសធាតុ​ក្រោយ​ទៅ​ដល់​សហរដ្ឋអាមេរិក​

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

វប្បធម៌ ជំនឿ១៣ នាទីutes មុន

រាជបណ្ឌិត្យសភាកម្ពុជា យកល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ទៅលេងកម្សាន្តក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

យុវជនគួរចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីលើកកម្ពស់សង្ក្រាន្តខ្មែរ!

បុណ្យចូលឆ្នាំ
សន្តិសុខសង្គម១៧ នាទីutes មុន

នគរបាលខេត្តកំពត នឹងដាក់ពង្រាយកម្លាំងជាង១ពាន់នាក់ដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម