ព័ត៌មានអន្ដរជាតិ
វៀតណាមសម្ដែងការសោកស្ដាយ ចំពោះការដាក់ពន្ធ ៤៦ ភាគរយ ពី ត្រាំ
ក្រសូងការបរទេសវៀតណាម នៅថ្ងៃសុក្រនេះ បានសម្ដែងការសោកស្ដាយចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធឆ្លើយតបលើទំនិញវៀតណាមរហូតដល់ ៤៦ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានប្រាប់រ៉យទ័រថា៖ «យើងជឿជាក់ថា ការសម្រេចចិត្តនេះមិនសមស្របនឹងការពិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំង ២ នោះទេ»។
លោកស្រីបានបន្តថា៖ «វាមិនឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនោះទេ។ ប្រសិនបើអនុវត្ត វានឹងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ហើយប៉ះពាល់ដល់ផលប្រយោជន៍ប្រជាជន និងធុរកិច្ចនៃប្រទេសទាំង២»។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Hang បានគូសបញ្ជាក់ថា វៀតណាមនឹងបន្តស្វែងរកដំណោះស្រាយសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីជាមួយសហរដ្ឋអាមេរិក។

គួរគូសបញ្ជាក់ថា វៀតណាម ដែលមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិក ១២៣,៥ ប៊ីលានដុល្លារកាលពីឆ្នាំមុន គឺជាប្រទេសដែលជាប់ពន្ធរបស់ ត្រាំ ក្នុងអត្រាខ្ពស់បំផុតមួយ រួមជាមួយបណ្ដាប្រទេសក្នុងតំបន់ផ្សេងៗទៀត ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី និងថៃជាដើម។
ភ្លាមៗក្រោយការប្រកាសរបស់ ត្រាំ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននានានៅព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីដោះស្រាយបញ្ហានេះ ខណៈប្រមុខរដ្ឋាភិបាលបានបញ្ជាឲ្យបង្កើតក្រុមឆ្លើយតបភ្លាមៗ។ លោកបានចាត់ឲ្យឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Ho Duc Phoc ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រមូលមតិយោបល់ពីអង្គភាពអាជីវកម្ម ជាពិសេសអ្នកនាំចេញធំៗ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


