Connect with us

សន្តិសុខសង្គម

រថយន្តពីរគ្រឿងព្រលះគ្នា ជ្រុលទៅបុកម៉ូតូសិស្សសាលាចេញពីរៀនគួរ បណ្តាលឲ្យស្លាប់ ៤ នាក់

បានផុស

នៅ

ក្មេងសិស្សសាលាជិះម៉ូតូ ២ គ្រឿង ចេញមកពីរៀនគួរពេលយប់ ត្រូវរថយន្តរេចង្កូតបុករះពេញទំហឹង បណ្តាលឱ្យក្មេង ៤ នាក់ ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ ហេតុ​ការណ៍​នេះ ​បានកើត​ឡើង នៅវេលា​ម៉ោង​ ៥ ​និង​ ៣០ ​នាទី​ល្ងាចកាលពីថ្ងៃទី​ ០១ ខែធ្នូ ឆ្នាំ​ ២០២១ ស្ថិតក្នុង​ភូមិ​ទូក​មាស ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត លើ​ដង​ផ្លូវជាតិ​លេខ​ ៣១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុខ​ពេល​កើតរឿង​ដ៏​អាក្រក់​នេះ គេ​ឃើញ​រថយន្ត​ប្រភេទ​ធុន​ធ្ងន់​(​ពោង​ស៊ីម៉ងត៍​)​បានធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង ហើយ​រថយន្ត​នោះបាន​វាជែង​ម៉ូតូ​សិស្សសាលា​២​គ្រឿង​ ដែល​បើកបរ​ស្របគ្នា គាប់​ជួន​មាន​រថយន្ត​ម៉ាក​ម៉ា​ស្តា​មួយគ្រឿង​ ដែល​បោះពួយ​មកពី​ត្បូង​ទៅ​ជើង​ក្នុងទិសដៅ​បញ្ច្រាស់​ បានមក​ដល់​វាក់អើ ទើប​គេច​គ្នា​មិន​ផុត​ រថយន្ត​ទាំងពីរ​គ្រឿង​ក៏​ប៉ះទង្គិច​គ្នា​ប្រាវ ហើយ​រថយន្ត​ម៉ា​ស្តា​រេច​ង្កូ​ច​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​សិស្សសាលា​ ២ ​គ្រឿង ដែលមាន​មនុស្ស ​៤ ​នាក់​ បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ និង​អ្នករួមដំណើរ​ស្លាប់​ដេក​​ពេញ​ផ្លូវ​តែម្តង​។​

​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា អ្នកស្លាប់​ក្នុង​ហេតុការណ៍​នោះ ​សុទ្ធតែជា​ក្មេង​សិស្សសាលា ​ដោយ​ជនរងគ្រោះ​ទាំង​ ៤ ​នាក់​ ជិះ​ម៉ូតូ​២​គ្រឿង ទី​១. ឈ្មោះលី ជី​អ៊ិន ភេទ​ប្រុស អាយុ​ ១៦ ​ឆ្នាំ,​ ទី​២. ឈ្មោះ យុ មេត្តា ភេទ​ប្រុស អាយុ​ ១៥ ​ឆ្នាំ (​ជិះ​ម៉ូតូ​ស្កុប​ពី​)​ជនរងគ្រោះ​ទាំងពីរ​នាក់ មាន​ទីលំនៅ​ភូមិ​កន្លង់ ឃុំ​ស្តេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត​,​ទី​៣. ​ឈ្មោះ ផាត់ ចំរើន ភេទ​ប្រុស អាយុ​ ១៦ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​ចំរៀក ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស​ និង​ទី​៤. ឈ្មោះ ឈាង បញ្ញា ភេទ​ប្រុស អាយុ​ ១៥ ​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ជនរងគ្រោះ​ទាំងពីរ​ជិះ​ម៉ូតូ​ម៉ាក​ C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​ ២០១៧​។​

​បច្ចុប្បន្ន​ជនរងគ្រោះ ​ដែល​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ ត្រូវបាន​អាណាព្យាបាល​មក​ទទួលយក​ទៅកាន់​លំនៅឋាន​រៀងៗ​ខ្លួន ដើម្បី​រៀបចំ​ធ្វើបុណ្យ​ប្រពៃណី​។​ ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ​សមត្ថកិច្ច​ បាន​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៨ នាទី មុន

Britney Spears​ ត្រូវសណ្ឋាគារដ៏ល្បីមួយហាមឃាត់នាង បន្ទាប់ពីហែលទឹកអាក្រាតកាយក្នុងអាង

ព័ត៌មានជាតិ៣៩ នាទី មុន

កម្ពុជា-ឥណ្ឌូណេស៊ី បើកទំព័រកិច្ចសហប្រតិបត្តិការ ផ្ដោតលើពាណិជ្ជកម្មកាបូននិងថាមពលបៃតង

ព័ត៌មានជាតិ៤០ នាទី មុន

តើសម្ដេច នរោត្តម ច័ក្រពង្ស់ ដែលទើបដំឡើងព្រះឋានៈជាសម្ដេចក្រុមព្រះ មានព្រះជីវប្រវត្តិយ៉ាងណា?

ព័ត៌មានជាតិ៤៥ នាទី មុន

មក​ដឹង​យុទ្ធសាស្រ្ត​ការងារ​អាទិភាព​ក្រសួង​ចំនួន ៣ នៅ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ

សន្តិសុខសង្គម៤៥ នាទី មុន

ខណ្ឌច្បារអំពៅ ដាក់កម្លាំងត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ជាលទ្ធផលពុំមានបទល្មើស

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម