ចរាចរណ៍
ស្នងការខេត្តសៀមរាប បំភ្លឺពាក់ព័ន្ធករណីប្រើហិង្សាច្រឡំលើអ្នកបើកបររថយន្ត HiLux SURF ក្នុងស្ថានភាពស្រវឹង
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបកស្រាយចំពោះមន្ត្រីនគរបាលចរាចរណ៍ដែលបានឃាត់ខ្លួន និងប្រើអំពើហិង្សាច្រឡំលើបុរសអ្នកបើកបររថយន្ត HiLux SURF បើកបរក្នុងស្ថានភាពស្រវឹង។

នគរបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ៤០នាទី មានករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំណុចស្តុបសួនច្បារព្រះរាជដំណាក់ ដោយមានរថយន្តមួយគ្រឿង បានបុកម៉ូតូ ម៉ាក Honda Scoopy។ នៅពេលនោះកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកបានសហការគ្នា ក្នុងការរករថយន្តបង្កហេតុ ក្នុងនោះកម្លាំងនគរបាលម្នាក់ បានឃើញរថយន្ត០១គ្រឿង ម៉ាក HiLux SURF ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 24-1890 មានភិនភាគប្រហាក់ប្រហែលនិងរថយន្តបង្កហេតុ កម្លាំងយើងបានឃាត់ និងសហការដើម្បីត្រួតពិនិត្យ។ ប៉ុន្តែ អ្នកបើកបររថយន្ត ឈ្មោះ អេង សារី ដែលមានកម្រិតជាតិអាល់កុល ០,៥៩mg/L និងអ្នករួមដំណើរក្នុងរថយន្ត ឈ្មោះ ឡែម ថែល ដែលមានកម្រិតជាតិអាល់កុល ០,៧៥mg/L មិនព្រមសហការ ហើយថែមទាំងបានប្រើហិង្សាមកលើ លោក លួង មករា ជាសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៅចំណុចស្តុបសម្តេចសង្ឃរាជទេពវង្ស(ឡាប៉េ)ទៀត។

បន្ទាប់មកម្ចាស់រថយន្តបានឡើងរថយន្តបន្តដំណើរទៅមុខ ដែលជាហេតុធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំង បន្ទាប់មកកម្លាំងសមត្ថកិច្ចបានហៅកម្លាំងបន្ថែម ដើម្បីទប់ស្កាត់ ទោះជាសមត្ថកិច្ចព្យាយាមឃាត់ប៉ុន្មានដងក៏ដោយ ក៏អ្នកបើកបររថយន្តមិនបានបញ្ឈប់យានយន្តដែរ ព្រមទាំងព្យាយាមបើកបរគេចចាប់ពីចំណុច ខាងត្បូងស្តុបសម្ដេចសង្ឃរាជទេពវង្ស និងបានបន្តដំណើរជុំវិញក្រុង សៀមរាប ហើយបានបុករថយន្តសមត្ថកិច្ចចំនួន០១គ្រឿង ក្នុងនោះក៏មានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំង អន្តរាគមន៍ពិសេស និងប្រជាពលរដ្ឋជាច្រើននាក់បានដេញតាម រហូតដល់ស្ពានព្រះរាជដំណាក់ទើបឃាត់រថយន្តនេះបាន ដោយសមត្ថកិច្ចបានដាក់ប៉ារ៉ាស់ និងដាក់រថយន្តកាត់ទទឹងផ្លូវ ។
បន្ទាប់មកអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តក៏បានចេញពីរថយន្ត ហើយមិនបានសហការជាមួយ សមត្ថកិច្ច និងបានប្រតាយប្រតប់គ្នា និងមានការប្រើហិង្សាដោយប្រជាពលរដ្ឋ និងសមត្ថកិច្ចទៅលើអ្នកបើកបរ រថយន្ត និងអ្នករួមដំណើរផងដែរ។ ក្រោយពីកើតហេតុ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអនុវត្តវិន័យទៅលើមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលបានប្រើហិង្សាក្នុងហេតុការណ៍ខាងលើនេះដែរ៕
ដោយ៖ ជុន កុសល


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


