Connect with us

ចរាចរណ៍

ជិះម៉ូតូឌុបគ្នាបំណងឆ្លងផ្លូវ ត្រូវរថយន្ដកៀរធ្លាក់​កិនស្លាប់ម្នាក់

បានផុស

នៅ

យុវតី២នាក់ជិះម៉ូតូឌុបគ្នាបំណងបត់ឆ្លងផ្លូវត្រូវរថយន្តយីឌុបដឹកទំនិញបើកកៀរ បណ្ដាលឲ្យធ្លាក់អ្នកជិះខាងក្រោយចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗ រីឯអ្នកឌុបខ្ទាតចេញក្រៅរបួសស្រាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧និង០០នាទី ត្រង់ចំណុចមុខមជ្ឈមណ្ឌល់បណ្ដុះបណ្ដាលវិជ្ជាជីវៈភាសារកូរ៉េ លើមហាវិថីឈ្នះឈ្នះ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមសាក្សីពីកន្លែងកើតហេតុបានអោយដឹងថា ដំបូងគេឃើញយុវតីរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI LET’S ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CT-2023 ធ្វើដំណើរលើមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ម៉ូតូជនរងគ្រោះបានបើកមកអែបទ្រូងខ័ណ្ឌចែកផ្លូវ រៀបនឹងបត់ឆ្លងផ្លូវ ស្របគ្នានោះ ក៏មានរថយន្ត ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3853 ធ្វេីដំណើរស្របទិសគ្នាឡើងវ៉ាជែងរថយន្តផ្សេងទៀត មកកៀរម៉ូតូយុវតីរងគ្រោះដួលបណ្ដាលឲ្យអ្នកជិះខាងក្រោយខ្ទាតចូលក្រោមរថយន្តត្រូវរថយន្តកិនស្លាប់នៅនឹងកន្លែង ចំណែកក្មេងស្រីអ្នកឌុបខ្ទាតចេញក្រៅរងរបួសស្រាល។ ប្រភពបន្តថា ភ្លាមៗនោះ តៃកុងរថយន្តបានបើកបន្តទៅមុខរួចឈប់ចតរថយន្តទុកចោលគេចខ្លួនបាត់។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្ដបង្កមានឈ្មោះ ជឹម សុខជា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ នេះបើតាមការរកឃើញអត្តសញ្ញាណរបស់អ្នកបើកបរនៅក្នុងរថយន្ដ។

សមត្ថកិច្ចបានបន្ថែមថា ក្មេងស្រីដែលបាត់បង់ជីវិតមានឈ្មោះ លីន ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងឈ្មោះ លី កា ភេទស្រី អាយុ១៥ឆ្នាំ ស្នាក់នៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសពត្រូវបានសាច់ញាតិ ដឹកយកទៅធ្វើបុណ្យនៅវត្ត ពូនភ្នំ ក្បែរទីតក្បែរទីតាំងកើតហេតុ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម