Connect with us

ចរាចរណ៍

update ករណីក្រឡាប់រថយន្ដដឹកកម្មករនៅក្រុងបាវិតរងរបួសធ្ងន់ស្រាល៥៨នាក់

បានផុស

នៅ

កម្មករ​កម្មការិនីរោងចក្រ​ដែលរងគ្រោះដោយក្រឡាប់រថយន្ដនៅក្រុងបាវិតកាលពីព្រឹកមិញ វេលា​ម៉ោង​ប្រហែល៦:៣០​នាទី​ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ សរុប​មានចំនួន៥៨​នាក់​, ធ្ងន់៧​នាក់​, មធ្យម​៣​នាក់​, ស្រាល៤៨​នាក់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលករណីនេះ​បានកើត​ឡើងនៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ករណីនេះកើតឡើងដោយសាររថយន្ដដឹកកម្មករវ៉ាជែញខ្វះការប្រុងប្រយ័ត្ន ហើយគេចពីរថយន្ដក្រុង​មួយគ្រឿងទៀត ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ​បណ្ដាលឱ្យ​ក្រឡាប់​ចាក់ចោល​កម្មករពេញ​ផ្លូវ​តែ​ម្ដង​។​

ក្រោយ​ទទួលបានព័ត៌មាន​ខាង​នេះ​ភ្លាម ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រ​ធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ចាត់​កម្លាំង​ចុះ​អន្តរាគមន៍​ដឹក​អ្នករបួស​មក​សង្គ្រោះ​ភ្លាមៗ​ទៅកាន់​មន្ទីរពេទ្យ និង​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​និង​នាំយក​ថវិកា​មួយ​ចំនួន​ជូន​ដល់កម្មករកម្ម​ការិនី​ដែល​កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង ចំនួន ៦ នាក់ , មន្ទីរពេទ្យបង្អែក​ស្វាយទាបចំនួន៥​នាក់​, មន្ទីរពេទ្យបង្អែក​ជី​ភូ ចំនួន៣៦​នាក់ និង​នៅ​គ្លីនីច​ពន្លឺ​បូពា​រ៍​ ក្រុង​បាវិត ចំនួន១១​នាក់។ ​

ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​ដល់​ក្រុមគ្រូពេទ្យ សូម​យកចិត្តទុកដាក់​ក្នុងការ​ព្យាបាល​គ្រប់​អ្នកជំងឺ​ទាំងអស់​ដោយ​មិន​រើសអើង​ឡើយ​។ ទន្ទឹមនឹងនេះ ឯកឧត្តម​ក៍បាន​បញ្ជាក់​ពី​ការយកចិត្ត​ទុក​ដាក់រ​បស់​រាជរដ្ឋាភិបាល ក៏ដូចជា​កាកបាទក្រហមកម្ពុជា តែងតែ​ដោះស្រាយ ឆ្លើយតប​គ្រោះ​មហន្តរាយ​ជា​បន្តបន្ទាប់​ទាន់ពេលវេលា នៅពេលដែល​អ្នករងគ្រោះ​ត្រូវការ​បន្ទាន់​នូវ​ជំនួយ​សង្គ្រោះ ។

ក្នុងឱកាស​សួរសុខទុក្ខ​នោះ ឯកឧត្តម ម៉ែន វិបុល បាន​ឧបត្ថម្ភ​ថវិកា​ដល់​អ្នករបួសធ្ងន់​ចំនួន៧​នាក់ ក្នុង​ម្នាក់​ថវិកា៤០០,០០០រៀល​, អ្នករបួស​មធ្យម៣​នាក់ ក្នុង​ម្នាក់​ថវិកា១៥០,០០០​រៀល​, និង​អ្នក​របួសស្រាល៤៨​នាក់ ក្នុង​ម្នាក់ថវិកា ១០០,០០០ រៀល ៕

អត្ថបទ ៖ អ៊ុង ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម