ចរាចរណ៍
រថយន្តស្ទូចធុនធំ ១ គ្រឿង បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតអស់ ៤ ផ្ទាំង
រថយន្តស្ទូចធុនធំ ១ គ្រឿង កំពុងតែបើកបរសុខៗ ស្រាប់តែគាំងចង្កូតរថយន្តរ៉េមកខាងឆ្វេងបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតអស់ចំនួន ៤ ផ្ទាំង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ ទៀបភ្លឺ ឈានចូលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចក្រោមស្ពានអាកាស ៧ មករា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តស្ទូចធុនធំ ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-0080 បើកតាមបណ្ដោយផ្លូវ ៥៩៨ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ហើយក៏បានរ៉េចង្កូតទៅផ្នែកខាងឆ្វេង បណ្ដាលឲ្យបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតអស់ចំនួន ៤ ផ្ទាំង ក្នុងនោះដួលរលំអស់ចំនួន ២ ផ្ទាំង ខូចទ្រង់ទ្រាយចំនួន ២ ផ្ទាំង សរុបទាំងអស់ចំនួន ៤ ផ្ទាំង ហើយរថយន្តបង្កខាងលើដាច់កាឡេបើកទៅមុខមិនរួចនៅគាំងនៅកន្លែងកើតហេតុផងដែរ។

បើតាមប្រភពព័ត៌មានពីអ្នកបើកបរបាននិយាយប្រាប់ថា រថយន្តគាត់គាំងចង្កូត ហើយបានរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតតែម្ដង។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ទឹកថ្លា បានទាក់ទងទៅសមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីយករថយន្តបង្កខាងលើទៅរក្សាទុក រង់ចាំការដោះស្រាយពេលក្រោយ៕
អត្ថបទ ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


