ចរាចរណ៍
ម៉ូតូ ២ គ្រឿង ជិះបុករថយន្ត ១ គ្រឿង កំពុងឆ្លងផ្លូវ ពេញទំហឹង ស្លាប់ ២ នាក់ និងរងរបួស ២ នាក់
ម៉ូតូហុងដាឌ្រីម ២ គ្រឿង ជិះបុករថយន្តឡិចស៊ីស ៣៣០ ១ គ្រឿង កំពុងបើកឆ្លងផ្លូវពេញទំហឹង បណ្ដាលឱ្យមនុស្ស ២ នាក់ ស្លាប់នៅនឹងកន្លែង រីឯ ២ នាក់ទៀត រងរបួសធ្ងន់ និងស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទី យប់ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវ ៩២ កែងផ្លូវ ១០១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងចំណោមជនរងគ្រោះទាំង ៤ នាក់ មានម្នាក់ឈ្មោះ ម៉ន ពៅ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ ជាងដែក ស្រុកកំណើតនៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ស្លាប់)។ ចំណែក ៣ នាក់ផ្សេងទៀត មិនមានអត្តសញ្ញាណនោះឡើយ។

តាមប្រភពពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡិចស៊ីស ៣៣០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-2098 បើកតាមបណ្ដោយផ្លូវ ៩២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន រថយន្តខាងលើបានបើកឆ្លងផ្លូវ ទិសដៅពីជើងទៅត្បូង ចូលផ្លូវ ១០១៥។ ស្របពេលនោះ ក៏មានម៉ូតូហុងដាឌ្រីមចំនួន ២ គ្រឿង បុកពេញទំហឹង ដោយ ១ គ្រឿង ជិះគ្នា ២ នាក់ មានស្លាកលេខភ្នំពេញ 1JE-2135 ខ្ទាតបោកទៅនឹងចិញ្ចើមផ្លូវ និងចង្ក្រានអាំងសាច់ ដែលទុកចោល បណ្តាលឱ្យបាត់បង់ជីវិតទាំង ២ នាក់ តែម្ដង។ ចំណែកម៉ូតូ ១ គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1KG-5315 ជិះគ្នា ២ នាក់ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។

ប្រភពបានបន្តថា ភ្លាមៗ រថយន្តបង្កខាងលើ បានបើករត់ពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញឃាត់យកមកកន្លែងកើតហេតុវិញ ប្រគល់ឱ្យសមត្ថកិច្ចនគរបាលនាំទៅប៉ុស្តិ៍នគរបាលផងដែរ។ ដោយឡែកជនរងគ្រោះរងរបួស ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌសែនសុខ ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយ ជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ដើម្បីនាំយករថយន្តបង្ក និងអ្នកបើកបរ រួមទាំងម៉ូតូជនរងគ្រោះ យកទៅរក្សាទុក រង់ចាំដោះស្រាយថ្ងៃក្រោយ។
ចំណែកសពម្នាក់ដែលមានសាច់ញាតិ សមត្ថកិច្ចនគរបាល បានធ្វើលិខិតប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ រីឯសពម្នាក់ទៀត មិនមានសាច់ញាតិ សមត្ថកិច្ចបានឲ្យរថយន្តដឹកយកទៅតម្កល់នៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួល៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


