ចរាចរណ៍
មនុស្ស ០៥ នាក់ រងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្ត នៅខណ្ឌព្រែកព្នៅ
រថយន្តធុនធំ ០១ គ្រឿង បើកគេចម៉ូតូឆ្លងផ្លូវ ស្របពេលផ្លូវកោង ក៏ក្រឡាប់ខ្ទាតធុងស្តុកទឹកសម្រាប់ក្រឡុកស៊ីម៉ងត៍ សង្កត់លើម៉ូតូ ០៤ គ្រឿង បណ្ដាលឲ្យមនុស្សប្រុស-ស្រី ចំនួន ០៥ នាក់ របួសធ្ងន់ និងស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៣ និង ៣០ នាទីរសៀល ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ០៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ មានរថយន្តធុនធំ ដឹកទឹកសម្រាប់ក្រឡុកស៊ីម៉ងត៍ ០១ គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F-6791 បើកបរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ផ្លូវកោង ស្រាប់តែមានម៉ូតូ ០១ គ្រឿង មិនចាំម៉ាក បើកឆ្លងផ្លូវ ធ្វើឲ្យអ្នកបើករថយន្តធំ ជាន់ហ្វ្រាំងបួងចង្កូតគេច ប៉ុន្តែដោយសាររថយន្តដឹកធ្ងន់ផង ក៏ក្រឡាប់ធ្លាក់ធុងស្តុកទឹកពេញខ្ទាតចេញពីរថយន្តចូលផ្ទះប្រជាពលរដ្ឋ សង្កត់លើមនុស្សប្រុស-ស្រី ចំនួន ០៥ នាក់ រងរបួសធ្ងន់-ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកម៉ូតូ ០៤ គ្រឿង រងការខូចខាតនៅនឹងកន្លែង។

បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការវាស់វែងស្ទូចរថយន្តធុនធំ ដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


