Connect with us

ចរាចរណ៍

រថយន្ដពីរគ្រឿងបុកគ្នាក្រឡាប់ផ្ងារជើងកៀបជាប់អ្នកបើកបរក្នុងកាប៊ីន​

បានផុស

នៅ

បុរស​ម្នាក់​កៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត​រងរបួស​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍រវៀង​រថយន្ត​ធនតូច​បុក​រថយន្ត​ធុន​ធំ​បើក​បត់​ឆ្វេង​កាត់មុខ​ក្រឡាប់​ថ្ងៃ​ជើង ។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង៩និង​១០​នាទី​ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨៦​និង​៨៧​ត្រង់​ចំណុច​ផ្លូវបំបែក​ចូល​រោង​ទឹកកក​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ចឹក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​និង​ខេត្តកំពង់ឆ្នាំង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំងបាន​ឲ្យ​ដឹងថា​ ក្នុង​ហេតុ​ការ​នេះ​គឺ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៍ស ​ពាក់​ស្លាក់​លេខ​ព្រះ​ស៊ី​ហ​នុ 3A 7277​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។ និងមួយគ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ានដាយ​ធុន​តូច ពណ៍​ទឹកក្រូច​ ពាក់​ស្លាក​លេខ PP 3F4851 ​អ្នកបើកបរ​ឈ្មោះ​នួន​សុខឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​រស់នៅក្នុង​ភូមិ​ប្រ​ស្និ​ប ឃុំ​ប្រ​ស្និ​ប ស្រុក​អង្គស្នួល ខេត្តកណ្តាល បើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​វ​រះ​ប៊ុន​ថាំ។​

ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ​និយាយ​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគាត់​បានឃើញ​រថយន្ត២គ្រឿង​បើក​បន្តកន្ទុយ​គ្នា​ពី​ជើង​ទៅ​ត្បូង លុះ​ដល់​ចំណុច​ចុះ​ទួល​រថយន្ត​​ធុន​ធំ​មាន​បាន​បត់​ឆ្វេង​ស្រាប់​តែ​ត្រូវបាន​រថយន្ត​ធុន​តូច​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​បាន​បុក​ចំ​ពាក់កណ្តាល បណ្ដាល​ឱ្យ​ក្រឡាប់​ផ្ងារជើងតែម្ដង ។​

ក្រោយពេល​កើតហេតុ​ប្រជាពលរដ្ឋ​ក៏ដូចជា​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង និង​ខេត្ត​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ជួយ​ធ្វើ​អន្តរាគមន៍​យក​រថយន្ត​ទាញ​អ្នកបើកបរដែលកៀបជាប់​ក្នុង​កាប៊ីន​រថយន្ត​ចេញមកក្រៅ​ដោយ​មាន​របួសស្រាល​បន្តិចបន្តួច​តែប៉ុណ្ណោះ ។​

ករណី​គ្រោះថ្នាក់​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា ​មកពី​ការបើកបរ​រថយន្ត​ធំបត់​ឆ្វេង​មិន​មើល​ក្រោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដូច​នេះ ៕

​អត្ថបទ ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម