ចរាចរណ៍
ជិះម៉ូតូល្មើសភ្លើចសញ្ញាចរាចរណ៍ត្រូវរថយន្ដបុករងរបួសពីរនាក់
មនុស្សប្រុសស្រីពីរនាក់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវល្មើសភ្លើងសញ្ញាចរាចរណ៍ត្រូវបានរថយន្ដមួយគ្រឿងបើកបុកពេញទំហឹងបណ្ដាលឲ្យរងរងបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម្ចាស់រថយន្ដបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចតាមឃាត់បាន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩និង៥០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកតូយូតា ប៊ែលតា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BV-5953 តាមបណ្ដោយផ្លូវម៉ៅសេទុង ខណៈមកដល់ចំណុចស្តុបបូកគោ រថយន្តបានឆ្លងផ្លូវបម្រុងបត់ឆ្វេងឡើងមកលើមហាវិថីព្រះមុន្នីវង្ស។ លុះបើកឆ្លងដល់ពាក់កណ្តាលផ្លូវ ស្របពេលភ្លើងស្តុបលោតទៅពណ៌ទឹកក្រូច ក៏ស្រាប់តែមានមនុស្សប្រុសស្រី០២នាក់ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ឆ្នាំ២០២៥ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1LD-9221 ឌុបគ្នាឆ្លងផ្លូវទាំងបំពានភ្លើងសញ្ញាចរាចរណ៍ បណ្តាលអោយរថយន្តជ្រុលបុកចំពាក់កណ្តាលម៉ូតូ បង្កអោយបុរសជាអ្នកឌុប បាក់ជើងរងរបួសធ្ងន់ និងនារីជាអ្នកជិះខាងក្រោយរងរបួសស្រាល បញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃសង្រ្គោះតែម្តង។ ភ្លាមៗ រថយន្តបានព្យាយាម បើករត់មកដល់ក្បែរស្ថានទូតវៀតណាម ត្រូវបានសមត្ថកិច្ចដេញតាមឃាត់បានយកបុរសជាអ្នកបើករថយន្តទៅសួរនាំនៅប៉ុស្តិ៍ទន្លេបាសាក់។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ៕
អត្ថបទ៖ រដ្ឋា





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន