Connect with us

ចរាចរណ៍

នារីម្នាក់ ជិះម៉ូតូទៅធ្វើការត្រូវរថយន្តដឹកទំនិញសណ្ដោងកន្ទុយកិនចំក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង

បានផុស

នៅ

នារី​ម្នាក់ តែង​ខ្លួន​ជា​ប្រុស​ត្រូវ​បាន​រថយន្ត​ធុន​ធំ​ដឹកទំនិញ​សណ្ដោង​កន្ទុយ​កិន​បណ្ដាល​ឲ្យ​បែក​ក្បាល​ស្លាប់​ភ្លាមៗ ខណៈ​ជនរងគ្រោះ​កំពុង​ធ្វើ​ដំណើរ​ទៅ​ធ្វើការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៧ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី ២ ខែ​កញ្ញា ឆ្នាំ ២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​នារី​ម្នាក់​តែងតែ​ខ្លួន​ជា​ប្រុស​ជិះ​ម៉ូតូ ១ គ្រឿង ម៉ាក ZoomerX ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1GP-2289 ទិសដៅ​ពី​កើត​មក​លិច ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​ដឹកទំនិញ ១ គ្រឿង ម៉ាក ហ៊ី​យ៉ាន់​ដាយ ពណ៌​ស ពាក់​ផ្លាកលេខ កំពង់ចាម 3B-3054 ខណៈ​មកដល់​ចំណុចកើតហេតុ​សង្ស័យ​តែ​រអិលដួល បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​ចូល​ក្រោម​កង់​រថយន្ត​ផ្នែក​ខាងក្រោយ​បណ្ដាល​ឲ្យ​កិន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង។ ចំណែក​អ្នក​បើកបរ​រថយន្ត​បាន​ទុក​រថយន្ត​ចោល​ រួច​រត់​គេច​ខ្លួន​បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត​នៅ​ជិត​កន្លែង​កើតហេតុ។

ក្រោយ​កើត​ហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន បាន​ចុះ​មក​ដល់​ទីតាំង​ខាង​លើ និង​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ជំនាញ រង់ចាំ​ការ​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម