ចរាចរណ៍
មន្ត្រីនគរបាលម្នាក់បាត់បង់ជីវិតលើផ្លូវ៦០ម៉ែត្រដោយសារគ្រោះថ្នាក់ចរាចរណ៍
បុរសម្នាក់ជាមន្ត្រីនគរបាលនៃនាយកដ្ឋាននគរបាលការពារ ត្រូវបានបាត់បង់អាយុជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រេាម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ អូន គឹមអេង ភេទប្រុស មុខរបរ ជានគរបាល មានឋានន្តរសកិ្ត (វរសេនីយ៍ទោ)។

បើតាមការបញ្ជាក់ពីអ្នកឃើញហេតុការណ៍បានអោយដឹងថា មុនកើតហេតុគេបានឃើញរថយន្ត Mercedes GL450 ដែលមានស្លាកលេខ ភ្នំពេញ 2BJ-6586 ពណ៌ស បើកក្នុងល្បឿនលឿន តាមបណ្តោយផ្លូវ ៦០ម៉ែត្រ លុះមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូមួយគ្រឿងម៉ាក PCX ពាក់ស្លាកលេខភ្នំពេញ1BJ-3251 ដែលកំពុងឆ្លងផ្លូវបណ្ដាលអោយម្ចាស់ម៉ូតូសន្លប់បាត់ស្មារតីតែម្តង។ ភ្លាមៗ ប្រជាពលរដ្ឋក៏ដូចជាសមត្ដកិច្ចបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីជួយសង្គ្រោះ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែង និងនាំខ្លួនម្ចាស់រថយន្ត ទៅសាកសួរ និងធ្វើកំណត់ហេតុ អនុវត្តនីតិវីធី៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


