Connect with us

ចរាចរណ៍

បុរសម្នាក់ ជិះម៉ូតូបុករះគុម្ពោតព្រៃ ស្លាប់ភ្លាមៗ នៅខណ្ឌសែនសុខ

បានផុស

នៅ

បុរស​ម្នាក់ សង្ស័យ​ស្រវឹង​ស្រា ធ្វើដំណើរ​ដោយ​ជិះ​ម៉ូតូ ១ គ្រឿង រេ​ចង្កូត​ធ្លាក់​ផ្លូវ ទៅ​បុក​រះ​គុម្ពោត​ព្រៃ នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​ប្រហែល ២ និង ៣០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ៧ ខែ​តុលា ឆ្នាំ ២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ព្រៃ​មូល សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ជនរងគ្រោះ​មាន​ឈ្មោះ ជុំ សារ័ត្ន ភេទ​ប្រុស អាយុ​ជាង ៣០ ឆ្នាំ ស្នាក់​នៅ​ម្តុំ​ភ្នំ​បា​សិ​ដ្ឋ ខេត្ត​កណ្តាល។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក Honda Scoopy ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HH-8558 ទិសដៅ​ពី​កើត​ទៅ​លិច ល្បឿន​លឿន។ នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​គុម្ពោត​ព្រៃ​ដែល​ដុះ​តាម​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​បាក់.ក ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង។ បន្ទាប់មក ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ជួយ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ។

ក្រោយពេល​ចុះ​ត្រួតពិនិត្យ សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ ធ្វើ​កំណត់ហេតុ វាស់វែង និង​យក​ម៉ូតូ​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន។ ចំណែក​សព ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម