Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្ត​៧​គ្រឿង​បុកបន្តកន្ទុយគ្នាក្នុង​ទីក្រុង​បាងកក បង្ក​ការ​កកស្ទះ​ចរាចរណ៍​៨​គីឡូម៉ែត្រ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod កាលថ្ងៃទី១២ខែតុលា មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងអូសបន្លាយប្រហែល ៨គីឡូម៉ែត្រ នៅលើកំណាត់ផ្លូវលេខ៧ ក្នុងសង្កាត់ Lat Krabang ទីក្រុងបាងកក ប្រទេសថៃបន្ទាប់ពីមានឧបទ្ទវហេតុដ៏ធ្ងន់ធ្ងររវាងរថយន្ត៧គ្រឿងបុកបន្តកន្ទុយគ្នា។

(រូបភាព៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកបន្តកន្ទុយគ្នារហូតដល់៧គ្រឿងនេះបានកើតឡើង នៅលើផ្លូវចេញពីក្រុងបាងកកទៅខេត្តChonburi។ ដោយសារតែក្នុងពេលគ្រោះថ្នាក់មានរថយន្ត​ភី​ក​អាប់១​គ្រឿង បាន​ក្រឡាប់ និង​បិទ​ផ្លូវ ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរថែមទៀត។

(រូបភាព៖ Khaosod)

នគរបាលចរាចរណ៍ និងក្រុមជួយសង្គ្រោះថៃ បានប្រញាប់ប្រញាល់ទៅដល់កន្លែងកើតហេតុ ដើម្បីជួយ និងចាប់ផ្តើមទាញយករថយន្តដែលរងការខូចខាតចេញ។ យ៉ាងណាមិញហេតុការណ៍នេះបាន បង្ក​ឱ្យ​មាន​ការ​ពន្យារ​ពេល​ចរាចរណ៍​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​បើក​បរ​ចេញ​ពី​ទីក្រុង​បាងកក។

រហូត​មក​ដល់ថ្ងៃ​​នេះ អាជ្ញាធរថៃនៅ​តែ​ធ្វើ​ការ​ដើម្បីយករថយន្ត​ដែល​ក្រឡាប់​នោះ​ចេញ និង​បើក​ផ្លូវ​ដែលបិទ​ឡើង​វិញ​។ អ្នកបើកបរ​ត្រូវ​បាន​ណែនាំ​ឱ្យ​ចៀសវាង​កន្លែងកើតហេតុ ហើយ​ប្រើ​ផ្លូវ​ផ្សេង​រហូត​ដល់​កន្លែង​កើតហេតុ​ត្រូវ​បាន​បោសសម្អាត​ទាំងស្រុង។ ទោះយ៉ាងណាមកដល់ពេលនេះមិនទាន់របាយការណ៍អំពីអ្នកស្លាប់ឬរបួសនៅឡើយនោះទេ៕

(រូបភាព៖ Khaosod)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម