ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី គ្រោងទិញយន្តហោះចម្បាំងពីចិន ៤២ គ្រឿង ជាលើកដំបូង
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៦ខែតុលា ប្រទេសឥណ្ឌូណេស៊ីបានប្រកាសផែនការទិញយន្តហោះចម្បាំង Chengdu J-10C ផលិតនៅប្រទេសចិនចំនួន៤២គ្រឿង ដែលជាកិច្ចព្រមព្រៀងទិញយន្តហោះយោធាដ៏សំខាន់ដំបូងគេរបស់ឥណ្ឌូណេស៊ីជាមួយអ្នកផ្គត់ផ្គង់យោធាមិនមែនលោកខាងលិច។

បើតាមរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីលោក Sjafrie Sjamsoeddin ការទិញយន្តរបស់ចិនគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ ឥណ្ឌូណេស៊ី Purbaya Yudhi Sadewa ក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលបានអនុម័តថវិកាលើសពី ៩ ពាន់លានដុល្លារសម្រាប់ការបញ្ជាទិញនេះ។
ការសម្រេចចិត្តនេះបង្ហាញពីការផ្លាស់ប្តូរដ៏មានសក្តានុពលនៅក្នុងគោលនយោបាយការពារជាតិរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានពឹងផ្អែកជាយូរមកហើយលើអ្នកផ្គត់ផ្គង់លោកខាងលិចដូចជាសហរដ្ឋអាមេរិក រុស្ស៊ី និងចក្រភពអង់គ្លេស។ អ្នកវិភាគបានព្រមានថា វិធានការនេះអាចបង្កើនភាពរសើបក្នុងតំបន់ ជាពិសេសចំពេលមានភាពតានតឹងនៅសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថាក្រោមការដឹកនាំរបស់ប្រធានាធិបតី Prabowo Subianto ឥណ្ឌូណេស៊ីកំពុងពង្រីកភាពជាដៃគូការពារជាតិរបស់ខ្លួនទូទាំងពិភពលោក។ ប្រទេសនេះក៏បានបញ្ជាទិញយន្តហោះ Rafale របស់បារាំងចំនួន ៤២ គ្រឿងនាពេលថ្មីៗនេះ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសតួកគីដើម្បីទិញយន្តហោះចម្បាំង KAAN និងប្រទេសបារាំងដើម្បីទិញនាវាមុជទឹក និងប្រព័ន្ធរ៉ាដាផងដែរ។
ទោះយ៉ាងណាអ្នកជំនាញបានឲ្យដឹងថា កិច្ចព្រមព្រៀងថ្មីជាមួយទីក្រុងប៉េកាំងគូសបញ្ជាក់អំពីតុល្យភាពយុទ្ធសាស្ត្ររបស់ឥណ្ឌូណេស៊ីចំពោះប្រទេសមហាអំណាចធំៗ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


