ព័ត៌មានអន្ដរជាតិ
លោក ស៊ី ប្រាប់លោកត្រាំ ថា ជម្លោះព្រំដែនកម្ពុជា-ថៃ ក៏មានចំណែកចិន ជួយដោះស្រាយដែរ
ថ្លែងក្នុងជំនួបទល់មុខខាងក្រៅកិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍ទី៣០ខែតុលាឆ្នាំ២០២៥ ប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រាប់ទៅមេដឹកនាំអាមេរិក ដូណាល់ ត្រាំ ថា ទីក្រុងប៉េកាំង ក៏ជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមវិធីផ្ទាល់ខ្លួនដែរ។

តាមការផ្សាយរបស់ Bloomberg, លោកស៊ីប្រាប់ទៅលោកត្រាំថា៖ «ឯកឧត្ដមប្រធានាធិបតី! ឯកឧត្ដមបានផ្ដល់នូវសារៈសំខាន់ដ៏ធំធេង ចំពោះសន្តិភាពសកល ហើយមានបំណងដោះស្រាយបញ្ហាដ៏ក្ដៅគគុកនៅក្នុងតំបន់។ ខ្ញុំសូមកោតសរសើរចំពោះការចូលរួមដ៏សំខាន់របស់ឯកឧត្តម ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា នាពេលថ្មីៗនេះ។ ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចរបស់ឯកឧត្ដមនៅប្រទេសម៉ាឡេស៊ី ឯកឧត្ដមក៏បានចូលរួមធ្វើជាសាក្សីនៃការចុះហត្ថលេខាលើសេចក្ដីប្រកាសរួមស្ដីពីសន្តិភាព តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ហើយឯកឧត្ដមបានផ្ដល់នូវការគាំទ្ររបស់ឯកឧត្ដមផងដែរ។ ប្រទេសចិនបានជួយដល់កម្ពុជា និងថៃ តាមរបៀបរបស់យើងដើម្បីដោះស្រាយជម្លោះព្រំដែននេះ ហើយយើងបន្តជំរុញកិច្ចចរចាសន្តិភាព ដើម្បីដោះស្រាយបញ្ហាបន្ទាន់ដទៃទៀតនៅក្នុងតំបន់»។

សូមជម្រាបជាថ្មី កម្ពុជា-ថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្នុងអំឡុងកិច្ចប្រជុំអាស៊ានលើកទី៤៧នៅទីក្រុង គូឡាឡាំពួ ក្រោមអធិបតីលោកត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។
កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថា ជាជោគជ័យដ៏ធំធេងសម្រាប់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ ហើយក៏ធ្វើឲ្យប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព រំភើបចិត្តនិងអបអរទូទាំងប្រទេសផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជំនួបផ្ទាល់និងលើកដំបូងតាំងពីឆ្នាំ២០១៩រវាងលោកត្រាំ និងលោកស៊ី សម្រេចបានអ្វីខ្លះ?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


