ព័ត៌មានអន្ដរជាតិ
ក្ដៅៗ! អាមេរិកផ្អាកចរចាពាណិជ្ជកម្មជាមួយថៃ ដាក់សម្ពាធក្រុងបាងកកឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាវិញ
យោងតាមសារព័ត៍មានថៃ MGR Online នាថ្ងៃសៅរ៍ទី១៥ខែវិច្ឆិកាឆ្នាំ២០២៥នេះ ក្រសួងការបរទេសថៃ បានប្រកាសថា សហរដ្ឋអាមេរិកបានផ្អាកជាបណ្តោះអាសន្ននូវកិច្ចចរចាពាណិជ្ជកម្មទ្វេភាគី រហូតទាល់តែទីក្រុងបាងកកប្តេជ្ញាចិត្តឡើងវិញចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពជាមួយកម្ពុជា ដែលជាសកម្មភាពមួយដែលមន្ត្រីថៃបានពណ៌នាថា ជាការខកចិត្ត និងមិនទាក់ទងទៅនឹងភាពតានតឹងតាមព្រំដែនដែលកំពុងបន្តនោះទេ។

លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយថា ប្រទេសថៃត្រូវបានជូនដំណឹងដោយតំណាងរងពាណិជ្ជកម្មសហរដ្ឋអាមេរិកថា ទីក្រុងវ៉ាស៊ីនតោននឹងផ្អាកជាបណ្តោះអាសន្ននូវកិច្ចចរចាលើសេចក្តីព្រាងកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មទៅវិញទៅមក (Agreement on Reciprocal Trade Framework) រហូតទាល់តែប្រទេសថៃបញ្ជាក់ថាខ្លួននឹងប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះសេចក្តីថ្លែងការណ៍រួមនោះ។
លោកបាននិយាយថា ប្រទេសថៃបានសម្តែងការខកចិត្តចំពោះការសម្រេចចិត្តនេះ ដោយសង្កត់ធ្ងន់ថា បញ្ហាសន្តិសុខថៃ–កម្ពុជាមិនគួរត្រូវបានលាយឡំជាមួយពាណិជ្ជកម្មថៃ–អាមេរិក ដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរនោះទេ។
អ្នកនាំពាក្យថៃបានលើកឡើងថា «ជំហររបស់ប្រទេសថៃគឺថា ពាណិជ្ជកម្មអន្តរជាតិ និងវិធានការគយ គឺជាបញ្ហាសេដ្ឋកិច្ចដែលទាមទារឲ្យមានការពិចារណាដោយប្រុងប្រយ័ត្ននៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្ម»។
លោក Nikorndej បានបន្តថា ប្រទេសថៃបានស្នើសុំឲ្យកិច្ចចរចាពាណិជ្ជកម្មនៅដាច់ដោយឡែកពីជម្លោះព្រំដែន ហើយបន្ថែមថា ទីភ្នាក់ងារថៃដែលពាក់ព័ន្ធនឹងបន្តត្រៀមលក្ខណៈសម្រាប់ការចរចារពន្ធគយនាពេលអនាគតជាមួយសហរដ្ឋអាមេរិក។
គួរកត់សម្គាល់ថា ការផ្អាកកិច្ចចរចាពាណិជ្ជកម្មរបស់អាមេរិកចំពោះថៃ បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល នាថ្ងៃសៅរ៍ទី១៥វិច្ឆិកានេះ បានប្រកាសថា ប្រទេសថៃបានបញ្ជាក់ជាថ្មីថា ខ្លួននឹងនៅតែផ្អាករាល់សកម្មភាពទាំងអស់ក្រោមសេចក្តីថ្លែងការណ៍ក្រុងកូឡាឡាំពួរ រហូតទាល់តែកម្ពុជាទទួលខុសត្រូវចំពោះការបំពានកិច្ចព្រមព្រៀង និងសុំទោសចំពោះឧបទ្ទវហេតុគ្រាប់មីនដែលបានធ្វើឲ្យទាហានថៃម្នាក់រងរបួស៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


