ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តល់អំណោយជូនដល់ អតីតគ្រូសាលាបាក់ទូក ដែលស្ថិត ក្នុងស្ថានភាពលំបាក
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាល្ងាចម្សិលមិញបានឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគ និងថវិកា ជូនដល់ អតីត លោកគ្រូ អ្នកគ្រូ សាលាបាក់ទូក ចំនួន៣គ្រួសារ ដែលជួបការខ្វះខាតបំផុត ក្នុងស្ថានការណ៍ដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ក្នុងសហគមន៍ ។
អំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍រ័ត្ន ស្រ៊ាងដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន០៤ការុង មីចំនួន០២កេស ទឹកសុទ្ធចំនួន០២កេស ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ ត្រីខចំនួន០៤យួរ និងថវិកាចំនួន៤០ម៉ឺនរៀល។
អតីតលោកគ្រូអ្នកគ្រូ ដែលទទួលបានការឧបត្ថម្ភ របស់លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង រួមមាន៖ ១អ្នកគ្រូ សយ សុខុន កំពុងស្ថិតក្នុងទីតាំងបិទខ្ទប់ក្នុងមូលដ្ឋានខណ្ឌមានជ័យ, ២អ្នកគ្រូ អៀង សុជាតិ កំពុងមានជីវភាពខ្វះខាត ៣លោកគ្រូគឹម សារី (ពិការ)៕



អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



