ព័ត៌មានជាតិ
អ្នកធ្វើចត្តាឡីស័កក្នុងខេត្តកំពង់ចាម ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរ
ដោយការគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក៏ដូចជាអ្នកដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានារបស់រដ្ឋបាលខេត្ត ស្របតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដោយ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ កំពង់ចាម ដើម្បីសាកសួរសុខទុក្ខ ក៏ដូចជាការពិនិត្យមើលអំពីការស្នាក់នៅ ការហូបចុករបស់អ្នកដែលកំពុងធ្វើចត្តាឡីស័ក និងស្នើដល់ពលករចំណូលស្រុក ក៏ដូចជាប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ដើម្បីបង្កើនលទ្ធភាពបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជំងឺដ៏កាចសាហាវមួយនេះបាននឹងកំពុងឆ្លងរាលដាលក្នុងសហគមន៍គួរឲ្យព្រួយបារម្ភបំផុត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានអំពាវនាវដល់មន្ដ្រីប្រចាំការ ត្រូវរក្សាបរិស្ថានស្អាត និងអនាម័យជាប្រចាំ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានឲ្យបានជាល់លាក់ អំពីតម្រូវការចាំបាច់របស់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខជូនពួកគាត់ឲ្យបានទាន់ពេលវេលា។ ក្នុងករណីមិនអាចដោះស្រាយបាន ក្រុមប្រចាំការត្រូវរាយការណ៍ និងសុំយោបល់ដឹកនាំពីរដ្ឋបាលខេត្តឲ្យបានលឿនបំផុត។

គិតមកដល់ព្រឹកថ្ងៃទី១៧ ខែមេសា នេះ អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ កំពង់ចាម មានប្រមាណ២៦០នាក់។
គួរបញ្ជាក់ផងដែរថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកំពង់ចាម រៀបចំសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម ជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីត្រៀមលក្ខណៈ ជាស្រេចក្នុងករណីទំហំនៃការឆ្លងរាលដាលនៅតែបន្តកើនឡើង៕
អត្ថបទ ៖ ហុងម៉េងហៀ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


