ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិកើនឡើងពេលបិទការជួញដូរប្រចាំសប្ដាហ៍ ជុំវិញកង្វល់ការផ្គត់ផ្គង់
តម្លៃប្រេងបានកើនឡើងជិត ១% ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២សប្តាហ៍ នៅពេលបិទការជួញដូរប្រចាំសប្ដាហ៍នៅថ្ងៃសុក្រ ដោយសារតែការរំពឹងទុកកាន់តែខ្លាំងឡើងថា ធនាគារកណ្តាលសហរដ្ឋអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់នៅសប្តាហ៍ក្រោយ ក៏ដូចជាភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ ដែលអាចកម្រិតការផ្គត់ផ្គង់ពីរុស្ស៊ី និងវេណេស៊ុយអេឡា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៤៩ សេន ឬ ០,៨% ដល់ ៦៣,៧៥ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក ម៉ាក Texas Intermediate (WTI) វិញ បានកើនឡើង ៤១ សេន ឬ ០,៧% ដល់ ៦០,០៨ ដុល្លារ/បារ៉ែល។
តម្លៃបិទការជួញដូរទាំង២ គឺជាតម្លៃខ្ពស់បំផុត រាប់តាំងពីថ្ងៃទី ១៨ ខែវិច្ឆិកា។
ក្នុងអត្រាប្រចាំសប្ដាហ៍វិញ តម្លៃប្រេង ម៉ាក Brent បានកើនឡើងប្រហែល ១% និង WTI បានកើនឡើងប្រហែល ៣% ដែលជាការកើនឡើងប្រចាំសប្តាហ៍២លើកជាប់ៗគ្នា។
អ្នកជំនាញបានលើកឡើងថា ការរំពឹងស្ដីពីការកាត់អត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក អាចជំរុញកំណើនសេដ្ឋកិច្ច និងតម្រូវការថាមពល។ មួយវិញទៀត បញ្ហាភូមិសាស្រ្តនយោបាយ រួមទាំងភាពតានតឹងដែលបន្តក្នុងសង្រ្គាមអ៊ុយក្រែន និងយុទ្ធនាការយោធារបស់អាមេរិកប្រឆាំងវេណេស៊ុយអេឡា ក៏បង្កើនក្ដីបារម្ភពាក់ព័ន្ធនឹងការផ្គត់ផ្គង់ប្រេង។ រុស្ស៊ី និងវេណេស៊ុយអេឡា ជាប្រទេសផលិតប្រេងសំខាន់សម្រាប់ទីផ្សារសកល៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


