ព័ត៌មានជាតិ
រដ្ឋាភិបាលផ្អាកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី១នៅក្នុងភូមិសាស្ត្រដែលបិទខ្ទប់ជាបណ្តោះអាសន្ន
រាជរដ្ឋាភិបាលបានសម្រេចផ្អាកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី១នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនិងក្រុងតាខ្មៅដែលត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន។ប៉ុន្តែចំពោះការចាក់វ៉ាក់សាំងដូសទី២នៅដំណើរការធម្មតា។

យោងតាមសេចក្តីសម្រេចស្តីពីកែសម្រួលវិធានការលើសេចក្តីសម្រេចពិសេសមួយ ក្នុងការ Lockdown រាជធានីភ្នំពេញ និងក្រុងតាខ្មៅ និងចេញសេចក្តីសម្រេចបន្តហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសកាលពីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា«ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី១នៅក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ត្រូវបានផ្អាកជាបណ្ដោះអាសន្ននៅក្នុងអំឡុងពេលបិទខ្ទប់»។
ចំណែកការធ្វើដំណើរដើម្បីទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសទី២ទៅតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១បានប្រកាសផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងលើកទី១ និងលើកទី២ ជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ២០២១នេះ។
លោកស្រីបានបន្តថាដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរមករាជធានីភ្នំពេញដើម្បីចាក់វ៉ាក់សាំងកូវីដ១៩នេះសូមមេត្តាវិលត្រឡប់ទៅកាន់ដែលខ្លួស្នាក់នៅវិញហើយត្រូវរង់ចាំការណែនាំសាជាថ្មីដែលគណៈកម្មការនឹងចេញផ្សាយនាពេលខាងមុខនេះ។
គួរបញ្ជាក់ថារដ្ឋាភិបាលបានប្រកាសជាផ្លូវការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសានេះ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


