ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គោរពនូវវីរភាពដ៏អង់អាចវីរកងទ័ពជួរមុខ ខណៈអ្នកជួរក្រោយតែងខ្វល់សុខទុក្ខ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១ និងជាប្រធានកាយឫទ្ធិនារីកម្ពុជា នៅថ្ងៃទី១០ ខែធ្នូនេះ បានចេញសារជូនចំពោះវីរយុទ្ធជន និងវីរយុទ្ធនារី នៃកងយោធពលខេមរភូមិន្ទគ្រប់រូប ដែលកំពុងមោះមុតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ពីការឈ្លានពានរបស់កងទ័ពថៃ។

តាមរយៈសំណេរដ៏រំជួលចិត្ត ដោយពិតជាជ្រួតជ្រាបនូវទុក្ខលំបាក និងការពលី របស់វីរកងទ័ពការពារជាតិ លោកជំទាវបណ្ឌិត រៀបរាប់ថា “ជូនចំពោះ វីរយុទ្ធជន និងវីរយុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ជាទីគោរព ក្នុងពេលដែលពួកយើងកំពុងដេកលក់យ៉ាងស្កប់ស្កល់ក្រោមដំបូលផ្ទះដ៏កក់ក្តៅ ពួកយើងដឹងថា នៅទីនោះ… នៅតាមព្រំដែន ក្នុងព្រៃជ្រៅ កណ្តាលភ្លៀងផ្គរ ឬក្រោមកម្ដៅថ្ងៃដ៏រលាក បងប្អូនកំពុងឈរយ៉ាងរឹងមាំ ដោយយកសាច់ស្រស់ និងឈាមស្រស់ ធ្វើជារបងការពារមាតុភូមិមួយនេះ។
លោកជំទាវបណ្ឌិតបន្តថា “ពាក្យថា «ការពារជាតិ» សម្រាប់ពួកយើង គឺគ្រាន់តែជាពាក្យនិយាយ តែសម្រាប់បងប្អូន វាគឺជា «ការលះបង់» ដ៏ធំធេងបំផុត។ បងប្អូនសុខចិត្តឃ្លាតឆ្ងាយពីក្រុមគ្រួសារ ឆ្ងាយពីប្រពន្ធកូន និងឪពុកម្តាយ ដើម្បីមកថែរក្សាសុខសន្តិភាពឱ្យប្រជាជនរាប់លាននាក់”។
បុព្វហេតុនេះ លោកជំទាវបណ្ឌិត ក៏មិនខុសពីប្រជាជាតិខ្មែរនោះដែរ គឺពិតជាបានឃើញ ដោយគូសបញ្ជាក់ថា “រាល់ដំណក់ញើសដែលហូរចុះ គឺជាតម្លៃនៃសេចក្តីសុខសាន្តរបស់ជាតិ ហើយរាល់ជំហានដែលបងប្អូនដើរល្បាត គឺជាការធានានូវបូរណភាពទឹកដីនៃកម្ពុជា”។
ដោយហេតុនេះ ក្រៅពីយកចិត្តទុកដាក់លើគ្រួសារវីរយុទ្ធជនហើយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏ពាំនាំការយកទុកដាក់ដល់វីរកងទ័ពជួរមុខតាមរយៈសារនេះថា “សូមកុំមានអារម្មណ៍ថាឯកា! ទោះបីជាបងប្អូននៅឆ្ងាយ ប៉ុន្តែបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប គឺនៅក្បែរបងប្អូនជានិច្ច”។
ទន្ទឹមនេះ លោកជំទាវបណ្ឌិត តំណាងឱ្យខ្មែរទូទាំងប្រទេស “សូមឱនកាយគោរពចំពោះវីរភាពដ៏អង់អាចក្លាហាន និងសូមចងចាំទុកនូវគុណបំណាច់ដ៏ថ្លៃថ្លានេះនៅក្នុងក្រអៅបេះដូងជារៀងរហូត។ សូមវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រលឹងដូនតា និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា បងប្អូនកងទ័ពទាំងអស់ ឱ្យជួបតែសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវ និងត្រឡប់មកជួបជុំគ្រួសារវិញដោយស្នាមញញឹមនៃជ័យជម្នះ។ អ្នកគឺជាវីរបុរសក្នុងបេះដូងពួកយើង”៕







បើតាមក្រសួងការពារជាតិថ្ងៃទី១១ធ្នូនេះ បញ្ជាក់ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃបានបើកការបាញ់ប្រហារ ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ តំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១១ ខែធ្នូ បាន. ២០២៥។ ម៉ោង១០៖០៦នាទី យោធាថៃបានបើកការវាយប្រហារមុនមកលើ ទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ក្នុងតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់។ កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពានយ៉ាងស្វិតស្វាញ់ និងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលបានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១០នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន ៦០ នាក់។
ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។
កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ៕

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


