Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកភូមិថៃជាង ៣០០នាក់ សម្រុកចូលសាលាខេត្ត Satun ដើម្បីតវ៉ា ព្រោះអត់បានលុយសំណងទឹកជំនន់

បានផុស

នៅ

អ្នកខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បានសម្រុកចូលសាលាខេត្តដើម្បីតវ៉ា ទាមទារសំណងដែលរដ្ឋសន្យាថានឹងជួយជនរងគ្រោះដោយទឹកជំនន់។

ការតវ៉ានៅសាលាខេត្ត Satun (រូបថត៖ Amarin)

តាមការផ្សាយរបស់ Amarin កាលពីថ្ងៃពុធទី១៧ខែធ្នូឆ្នាំ២០២៥, អ្នកភូមិជាង៣០០នាក់មកពីស្រុក Tha Phae និង Khuan Kalong បានលើកគ្នាសម្រុកចូលសាលាខេត្ត Satun បង្កជាភាពចលាចល ដើម្បីសុំសំណងដែលរដ្ឋសន្យាថានឹងឲ្យម្នាក់ ៩ ០០០បាត។

ពួកគេកើតទុក្ខមិនសុខចិត្តឡើយ ព្រោះឈ្មោះអ្នកខ្លះត្រូវបានដកចេញពីបញ្ជីទាំងដែលពួកគេនោះ គឺជាជនរងគ្រោះពិតមែន ហើយមានទាំងរូបថតផ្ទះខូចខាតយកទៅបង្ហាញទៀតផង។

ការតវ៉ានៅសាលាខេត្ត Satun (រូបថត៖ Amarin)

ពលរដ្ឋទាំងនោះព្រមានថា បើពួកគេមិនទទួលបានសំណងត្រឹមថ្ងៃទី២២ខែធ្នូទេនោះ ពួកគេនឹងបន្តតវ៉ាកាន់តែខ្លាំងជាងនេះ។ អ្នកខ្លះថែមទាំងដាក់ការសង្ស័យថា ខេត្តកិបកេងលុយជំនួយទាំងនោះទៀតផង។

សូមជម្រាបថា Satun ស្ថិតក្នុងចំណោមផ្សេងទៀតនៅខេត្តភាគខាងត្បូងប្រទេសថៃ ដែលត្រូវវាយប្រហារដោយគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ ចាប់ពីចុងខែវិច្ឆិកាដល់ដើមខែធ្នូ។

ការតវ៉ានៅសាលាខេត្ត Satun (រូបថត៖ Amarin)

មនុស្សរាប់សិបនាក់បានបាត់បង់ជីវិត ខណៈជាង ២១ ៩០០ នាក់ស្មើនឹងប្រហែល ៧ ៦០០គ្រួសារ ត្រូវរងផលប៉ះពាល់ដោយផ្ទាល់ ចំណែកផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវទឹកជន់លិច ហើយផ្លូវថ្នល់សំខាន់ៗត្រូវបានកាត់ដាច់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម